​អធិការនគរបាល ក្រុង​សៀមរាប រកឃើញ​ម៉ូតូ​មួយគ្រឿង គួរ​ឲ្យ​សង្ស័យ

​សៀមរាប: នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ក្រុង​សៀមរាប បាន​រកឃើញ​ម៉ូតូ​សង្ស័យ ចំនួន​១​គ្រឿង ដោយ​ជំនាញ​មិនទាន់​កំណត់ថា ម៉ូតូ​នោះ​ជា របស់​ជនរងគ្រោះ ឬ​ជន​ណាមួយ​ឡើយ​។ ប៉ុន្តែ​ម៉ូតូ ដែល​រកឃើញ​នោះ សមត្ថកិច្ច កំពុង​ប្រកា​សរក​ម្ចាស់​ផងដែរ​។​
​    ​
​ម៉ូតូ​ដែល​សមត្ថកិច្ច​រកឃើញ​នោះ ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន ៨៦៨៩០០​។ ម៉ូតូ​នេះ​ត្រូវបាន​រកឃើញ នៅ​ព្រៃ​ខាងក្រោយ​តំបន់​អង្គរ ឃ្យូ​ង​យូ ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​វេលា​ម៉ោង ៨:៣០​នាទី ព្រឹក ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥​។
​    ​
​មន្ត្រីនគរបាល​ក្រុង​សៀមរាប បាន​បញ្ជាក់ថា ម៉ូតូ​នេះ មិនទាន់​ដឹងថា ជា​កម្មសិទ្ធិ​របស់​នរ​ណា​ម្នាក់​ទេ ប៉ុន្តែ​គេ​បានឃើញ​ម៉ូតូ​នេះ នៅ​កន្លែងកើតហេតុ ដោយ​ប្រជាពលរដ្ឋ ជា​អ្នក​រកឃើញ ហើយ​រាយការណ៍​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ក៏បាន​ចុះទៅ​អង្កេត និង​ត្រួតពិនិត្យ ហើយក៍​នាំយក​ម៉ូតូ​នោះ មក​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​។
​    ​
​សមត្ថកិច្ច ក៏បាន​បញ្ជាក់ដែរថា ម៉ូតូ​ដែល​រកឃើញ​នេះ គ្មាន​ស្លាក​លេខ​សម្គាល់ ហើយក៏​មិនទាន់​សន្ម​ត់​ជា​ផ្លូវការ ថា​ម៉ូតូ​នោះ​ជា​របស់​ជនរងគ្រោះ ឬ​ជា​ជនសង្ស័យ​នោះទេ ប៉ុន្តែ​ប្រជាពលរដ្ឋ អាចទាក់ទង​មក សមត្ថកិច្ច​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប ប្រសិនជា​បានឃើញ​ភិនភាគ នៃ​លេខ​តួ និង​លេខ​ម៉ាស៊ីន​ខាងលើនេះ​៕V/S

​អធិការនគរបាល ក្រុង​សៀមរាប រកឃើញ​ម៉ូតូ​មួយគ្រឿង គួរ​ឲ្យ​សង្ស័យ

​អធិការនគរបាល ក្រុង​សៀមរាប រកឃើញ​ម៉ូតូ​មួយគ្រឿង គួរ​ឲ្យ​សង្ស័យ

​អធិការនគរបាល​ក្រុង​សៀមរាប រកឃើញ​ម៉ូតូ​មួយគ្រឿង​គួរ​ឲ្យ​សង្ស័យ​(រូបៈ សុភារ៉ា)​