​រុស្ស៊ី​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ប្រទេស​តួ​ក​គី

​មូ​ស្គូ​៖​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​កាលពី​ម្សិលមិញ​បាន​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត ប្រឆាំងនឹង​តួ​ក​គី​បន្ទាប់ពី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​។ នេះ​បើតាម​ព័ត៌មាន Xinhua ។ 

​    ​លោក Putin បាន​ព្រមាន​តួ​ក​គី​ថា នឹង​សោកស្តាយ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ប្រភេទ Su-24 នៅ​ព្រំដែន​ស៊ី​រី​-​តួ​ក​គី កាលពី​សប្តាហ៍​មុន​។ លោក​បញ្ជាក់ថា រុស្ស៊ី​បានដឹង​អំពី​ការធ្វើ ពាណិជ្ជកម្ម​ប្រេង​ខុសច្បាប់ របស់​រដ្ឋាភិបាល​ទីក្រុង Ankara របស់​តួ​ក​គី ជាមួយនឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម (IS)​។ «​យើង​ដឹងថា​អ្នកណា នៅក្នុង​ប្រទេស​តួ​ក​គី ដែល​កំពុង​យក​ប្រយោជន៍​ចូល​ហោប៉ៅ ហើយ​កំពុង​អនុញ្ញាត​ឲ្យ​ក្រុម​ភេរវកម្ម ដើម្បី​ទទួលបាន​ប្រយោជន៍ ពី​ការ​ប្លន់​ប្រេង​ចេញពី​ប្រទេស​ស៊ី​រី​។ ប្រាក់​នៃ​ការជួញដូរ​ប្រេង​នេះហើយ ដែល​ក្រុម​ឧទ្ទាម​យកទៅ​ជួល​ក្រុម​សកម្មប្រយុទ្ធ​, ទិញ​អាវុធ និង​រៀបចំ​ការវាយប្រហារ ដោយ​ឥត​មនុស្សធម៌ ប្រឆាំងនឹង​ប្រជាពលរដ្ឋ​របស់​យើង​» នេះ​បើ​តា​សម្តី​លោក Putin បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​។ 

​    ​គួរ​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍ បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី អ្នកបើកបរ​ម្នាក់​ត្រូវបាន​សម្លាប់ ហើយ​រហូតមក​ដល់ពេលនេះ ត្រូវបាន​បញ្ចុះ​នៅ​ស្រុកកំណើត​ហើយ​៕ 

​រុស្ស៊ី​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​លើ​ប្រទេស​តួ​ក​គី