ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស

ចិន៖ ខ្សែអាត់វីដេអូ មួយដែលបង្ហាញ ពីអ្នកបើកបរដ៏ខ្ជីខ្ជាម្នាក់ បានបើកឡានកិនពីលើក្មេងៗ ពីរនាក់ដែលកំពុងឈរនៅ ខាងក្រៅសាលាមត្តេយ្យមួយក្នុងខេត្ត Guangde ភាគខាងកើត ប្រទេសចិន ត្រូវបានគេបង្ហោះឡើងក្នុងអ៊ីនធើណេត នៅក្នុងសប្តាហ៍នេះ។ 

នៅក្នុងវីដេអូនោះ បានបង្ហាញថា ថ្វីបើត្រូវបានកិនពីលើ និងអូសដោយកង់ឡានក៏ពិតមែន ប៉ុន្តែក្មេងប្រុស ម្នាក់នៅក្នុងចំណោមនោះ នៅតែអាចងើបឈរជាធម្មតាវិញ ហើយក្មេងស្រី ម្នាក់ទៀតក៏ ត្រូវបានគេជួយសង្គ្រោះបាន យ៉ាងជោគជ័យបន្ទាប់ពីនោះផងដែរ។ យោងតាមសារព័ត៌មានមួយ បានចុះផ្សាយឲ្យដឹងថា ក្មេងទាំងពីរមាន ស្នាមរបួសបន្តិចបន្តួចនៅលើ ខ្លួនរបស់ពួកគេ ប៉ុន្តែពួកគេគ្មានគ្រោះថ្នាក់អ្វីនោះទេ ហើយឧប្បត្តិហេតុនេះ បានកើតឡើង នៅពេលព្រឹក កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅនេះ។​ ម្យ៉ាងវិញទៀត ជនបង្កហេតុ មានត្រកូល Sun ត្រូវបានគេដឹងថាបំរុងនឹងបើកឡាន ដែលខ្លួនបានជួលគេនោះទៅចតនឹងកន្លែងចតឡាន តែក្មេងទាំងពីរ បានឈរបាំង ដោយពួកគេ ទំនងជាទើបតែ បានឪពុកម្តាយដាក់ចុះពីឡាន ប៉ុន្តែគេមិនដឹងថាក្មេងទាំងពីរ មានទំនាក់ទំនងអ្វីនឹងគ្នានោះទេ។ 

យោងតាមខ្សែ អាត់វីដេអូក៏ បានឃើញទៀតថា ក្មេងស្រីនៅក្នុង គ្រោះថ្នាក់នោះ កំពុងតែរបូតខ្សែស្បែកជើង ហើយក្មេងប្រុស នោះក៏នៅជួយនាង។ ស្រាប់តែរំពេច ដែលក្មេងទាំងពីរកំពុងតែអោនចងខ្សែស្បែកជើង ក៏ត្រូវបានឡាន មួយនោះបុក ឲ្យដួលទៅនឹងដី ហើយកិនពី លើតែម្តង៕

ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស
ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស
ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស
ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស
ស្ញើបខ្លួននឹងវីដេអូ ឡានបើកកិន អូសក្មេងទាំងរស់ តែក្មេងងើបចេញ ពីក្រោមឡានមក វិញទាំងគ្មានរបួស

ប្រភព៖

កែសម្រួលដោយ៖ នរី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត