អ្នក​ចុះឈ្មោះ​ចូលរួម​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​ឡើងដល់​៨៥០០​នាក់​


​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ​លើក​ទី​២០ ដែល​រៀបចំ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​៦ ខែធ្នូ ចុង​សប្តាហ៍​នេះ​ក្រោម​អធិបតីភាព​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី នឹងមាន​អ្នកចូលរួម​ប្រមាណ​៨៥០០​នាក់ ពោលគឺ​កើន​២០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC)​។

​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ (Angkor Wat International Half Marathon) បាន​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ប្រចាំឆ្នាំ​នៅ​ខេត្តសៀមរាប​ដើម្បី​សកម្មភាព​សប្បុរសធម៌ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​អង្គរ​។ សម្រាប់​ព្រឹត្តិការណ៍​លើក​ទី​២០​នេះ គិត​ត្រឹម​ថ្ងៃទី​៣ ខែធ្នូ អ្នក​ចុះចូល​រួមមាន​ចំនួន​ប្រមាណ​៨៥០០​នាក់ ដោយ​ពាក់កណ្តាល​គឺជា​ជនបរទេស​មកពី​ជាង​៥០​ប្រទេស​។ ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បង្ហាញថា ចំនួន​អ្នកចូលរួម​កើន​២០​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​អង្គរ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ប៉ុណ្ណោះ ប៉ុន្តែ​វា​ជា​ចំណែក​មួយ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ស្វែងរក​មធ្យោបាយ​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា ជាពិសេស​គាំទ្រ​សកម្មភាព​អង្គការ​មូលនិធិ​គាំទ្រ​អង្គការសហប្រជាជាតិ “Foundation Support for the United Nation”  ។

​ការទទួល​ពាក្យ​ចុះឈ្មោះ​ចូលរួម​នឹង​បញ្ចប់​នៅ​ថ្ងៃទី ៥ ខែធ្នូ​ខាងមុខ សម្រាប់​ជនបរទេស និង​ជនជាតិខ្មែរ​។ ការប្រកួត​នៅ​ឆ្នាំនេះ​មាន​វិញ្ញាសា​រួមមាន ៣ គីឡូម៉ែត្រ​, ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត្រ ដោយមាន​ទាំង​ផ្នែក​បុរស និង​នារី​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​