ពលករ​ខ្មែរ​ជាង៥ម៉ឺន​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់មក​កម្ពុជា

នៅក្នុង​ឆ្នាំ២០១៥នេះ ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ទៅ​ស្វែង​ការងារ​នៅ​ប្រទេស​ថៃ ចំនួន៥៥,៦២៦នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ស្រង់​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទៀតថា​ក្នុងចំណោម​នោះ​មាន​ពលករ​ចំ​នួ៩០១នាក់ ក៏​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ។

បើ​យោងតាម​របាយការណ៍​ដ​ដែល ការចាកចេញ​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ​ខ្មេរ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ត្រូវគេ​មើលឃើញថា មាន​ហានិភ័យ​ខ្ពស់ ដូចជា​ត្រូវបាន​ទាហាន​ថៃ​បាញ់សម្លាប់ ចាប់​ដាក់គុក ធ្វើ​ទារុណកម្ម ចាញ់បោក​មេខ្យល់​កេង​កម្លាំង​ពលកម្ម រង​ការចាញ់បោក​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ទី៣ ពលករ​ស្ត្រី​រង​ការរំលោភបំពាន​ផ្លូវភេទ និង​ការ​ជិះ​រថយន្ត​រត់គេច​ពី​តម្រួត​ថៃ ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជាដើម៕

 

 


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​