វេជ្ជបណ្ឌិត​ម្នាក់​ប្រាប់​ពី​អាថ៌កំបាំង​លួង​ទារក​ឲ្យ​ឈប់​យំ ដោយ​ប្រើពេល​តិច​បំផុត​


​នៅពេលដែល​កូនតូច​យំ ឪពុកម្តាយ​ម្នាក់ៗ​តែងតែ​ព្យាយាម​រក​វិធី​ផ្សេងៗ​ដើម្បី​លួង​កូន​ឲ្យ​ឈប់​យំ​។ ម្នាក់ៗ​មាន​វិធីសាស្ត្រ​ខុសៗ​គ្នា​។ ជួនកាល វិធី​ទាំងនោះ​ត្រូវ​ប្រើពេល​យូរ ទើប​មាន​ប្រសិទ្ធភាព​។ លោក​វេជ្ជបណ្ឌិត​ម្នាក់​ផ្នែក​រោគ​កុមារ​នៅ​ទីក្រុង Santa Monica រដ្ឋ California សហរដ្ឋអាមេរិក ដែលមាន​បទពិសោធន៍​រយៈពេល ៣០ ឆ្នាំ​មកហើយ បាន​ប្រាប់​ពី​អាថ៌កំបាំង​របស់លោក​ក្នុងការ​លួង​ទារក​ឲ្យ​ឈប់​យំ ដោយ​ប្រើពេល​តិច​ប៉ុណ្ណោះ​។​

​លោក Robert Hamilton បាន​ប្រាប់ថា ការចាប់​អង្រួន​ទារក គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​លួងលោម​។ ប៉ុន្តែ វា​ទាមទារ​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ដោយ​ជាដំបូង យើង​ត្រូវ​បត់​ដៃ​ទាំងពីរ​របស់​ទារក​ចុះក្រោម​ដាក់​លើ​ទ្រូង បន្ទាប់មក យកដៃ​របស់​យើង​សង្កត់​លើ​ដៃ​ទាំងពីរ​របស់​ទារក ហើយ​ប្រើ​ដៃ​ដដែល​នោះ​ទ្រ​ចង្ការ​របស់​ទារក រីឯ​ដៃ​ម្ខាង​ទៀត​ចាប់​អង្រួន​គូថ​ទារក​។ ត្រូវ​បញ្ឈរ​ទារក​ក្នុង​រង្វង់​មុំ ៤៥ ដឺ​ក្រេ​។​

​វិធី​នេះ​នឹងធ្វើ​ឲ្យ​ទារក​ឈប់​យំ​ភ្លាមៗ​៕

​វីដេអូ

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​