អាជ្ញាធរខេត្តតាកែវ ប្រារព្ធទិវាពិភពលោក ប្រយុទ្ធប្រឆាំង និងជំងឺអេដស៏

តាកែវ ៖  អាជ្ញាធរខេត្តតាកែវ ក្រោមជំនួយឧបត្ថម្ភពីអង្គការ AHF និងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង នឹងជម្ងឺអេដស៍ នៅថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ ២០១៦ នេះ បានរៀបចំធ្វើពិធីដង្ហែក្បួន នៅផ្សារអង្គតាសោម ស្រុកត្រាំកក់ ដើម្បីអបអរ សាទរទិវាពិភពលោក ប្រយុទ្ធប្រឆាំងនឹងជម្ងឺអេដស៍១ធ្នូ ឆ្នាំ២០១៥ ក្រោមប្រធានបទ ឈានឆ្ពោះទៅរក គោល ដៅ ៩០ ៩០ ៩០ ។

ពិធីនេះមានការអញ្ជើញ ចូលរួមជាអធិបតីភាព ពីសំណាក់ លោកស្រី នូ សុវណ្ណនី អភិបាលរង ខេត្តតាកែវ លោក ហែម សារ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត និងសិស្សានុសិស្សប្រមាណជាង១០០០នាក់ ។

លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា ការប្រារព្ធទិវា ប្រយុទ្ធប្រឆាំងនឹង ជម្ងឺអេដស៍នេះ ធ្វើឡើងជារៀលរាល់ ឆ្នាំនៅទូទាំងពិភពលោក ហើយធ្វើឡើងដើម្បីរំលឹក និងដាស់តឿន ឲ្យមនុស្សជាតិទាំងអស់មានការបេ្តជ្ញាចិត្តខ្ពស់ និងរួមគ្នាបង្ការ និងទប់ ស្កាត់ មេរោគអេដស៍និងជម្ងឺ អេដស៍ កុំឲ្យរីករាលដាលកាន់  តែច្រើន ឡើង ។  ជម្ងឺអេដស៍ ជាជម្ងឺ មួយដែលពុំទាន់មានឱសថ ការពារ និងព្យាបាលឲ្យ ជាសះស្បើយនៅឡើយទេ ជម្ងឺនេះកំពុងរីករាលដាល ធ្វើឲ្យមានគ្រោះថ្នាក់ បំផុតសំរាប់បុគ្គល គ្រួសារ សហគមន៍និងសង្គម ជាតិ ក៏ដូចពិភពលោកទាំងមូលផងដែរ។

លោកស្រីអភិបាលរងខេត្ត បានមានប្រសាសន៏បន្តថា ផលវិបាកនៃជម្ងឺនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការ អភិវឌ្ឈន៍ប្រទេសជាតិ តាមរយៈការបាត់បង់នូវធនធានមនុស្ស សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាដើម ហើយជម្ងឺអេដស៍នេះ គឺប្រឈម ទៅនឹងក្រុមមនុស្ស៣ប្រភេទ គឺក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ក្រុមចំណាក ស្រុក និងក្រុម អ្នកបម្រើការ នៅហាងខារ៉ាអូខេ ៕