មនុស្ស ២ នាក់ ត្រូវបានចាប់ជម្រិត នៅមែលប៊ន អាចជាសញ្ញានៃភេរវកម្ម

មែលប៊ន៖ បុរសខ្មាន់កាំភ្លើងម្នាក់ បានចាប់មនុស្សពីរនាក់ ជាចំណាប់ខ្មាំង នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ នៅក្នុងហាងលក់ នំប៉័ងមួយកន្លែង ក្នុងទីក្រុងមែលប៊ន ដែលធំបំផុត លំដាប់លេខពីរ របស់ប្រទេសអូស្ត្រាលី នោះ ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ក្រោយពីកើតហេតុនេះ ប៉ូលិសបាន ទៅដល់ហាង លក់នំប៉័ងខាងលើ ហើយបានឃើញបុរសខ្មាន់កាំភ្លើង ចាប់ស្ត្រីម្នាក់ និង បុរសម្នាក់ ជាចំណាប់ ខ្លាំង កាលពី វេលាម៉ោង ៧ និង ៤៥នាទីព្រឹក។ រហូតមកដល់ពេលនេះ គេពុំទាន់អាចសន្និដ្ឋាន បានថា វាជាអំពើ ភេរវកម្មនោះឡើយ។

តំបន់ជុំវិញ ហាងនំ ជាពិសេសផ្លូវចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្ន ស្ថិតក្នុង សង្កាត់ ភាញ់នេភាន។ តាមសាក្សី ឲ្យដឹង ចំពោះរឿងនេះថា ខ្មាន់កាំភ្លើង ទំនងជាដៃគូ របស់ជន ដែលត្រូវបានចាប់ជម្រិតនោះ ហើយពួកគេទំនងជាមានជម្លោះរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។ យ៉ាង ណាក៏ដោយ ប៉ូលិស បានព្យាយាមរំដោះចំណាប់ ខ្មាំងឲ្យបានជាមុនសិន ៕

មនុស្ស ២ នាក់ ត្រូវបានចាប់ជម្រិត នៅមែលប៊ន អាចជាសញ្ញានៃភេរវកម្ម