ការបាញ់ប្រហារ នៅកាលីហ្វរញ៉ា អាចជាអំពើភេរវកម្ម ប្រព្រឹត្តដោយបណ្តាញ ISIS

ឡូស អាន់ជែឡែស ៖ មិនខុសពីទីក្រុង ប៉ារីស នោះទេ ដោយកាលពី ពេលកន្លងទៅនេះ ទីក្រុងមួយ នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក៏បានទទួលរងការ វាយប្រហារដោយអំពើ ភេរវកម្មរួចទៅហើយ តាមរយៈខ្មាន់កាំភ្លើង ទាំងពីរនាក់ប្ តីប្រពន្ធដែលត្រូវបានប៉ូលិស បាញ់ សម្លាប់នៅហ្នឹងកន្លែងកើតហេតុ ក្រោយពីពួកគេបានបង្កការបាញ់រះទៅលើមជ្ឈមណ្ឌល គាំពារផ្នែកសប្បុរសធម៌ កាលពីថ្ងៃពុធ ទី០២ ខែធ្នូ នោះរួចមក។

យោងតាមបណ្តាញសង្គម របស់ក្រុមអ្នកស៊ើបអង្កេតសម្ងាត់សហព័ន្ធ អាមេរិក FBI ចំពោះ រឿងនេះ បានឲ្យដឹង ថា នាង ម៉ាលីក ដែលជាខ្មាន់កាំភ្លើងដែរម្នាក់នោះ ត្រូវបានគេរក ឃើញ ថា មានទំនាក់ទំនងជា មួយនឹងមេដឹក នាំក្រុមរដ្ឋអ៊ីស្លាម ISIS អាប៊ូ បាក អាល់ អាហ្គដាឌី មុននឹងនាង ធ្វើការវាយ ប្រហារទៅលើទីក្រុង សាន់ ប៊ែរណាឌីញ៉ូ នៅថ្ងៃដដែលនោះ។

ជំនួយការនាយក FBI លោក ដេវីដ បាវឌីច បានថ្លែងថា “យើងបានរកឃើញភស្តុតាងមួយ ចំនួន ដែលអាច ឲ្យយើងធ្វើការសន្និដ្ឋានដូចខាងលើនេះ។ វាគឺជាអំពើភេរវកម្ម ដែលត្រូវតែ មាន ការស៊ើបអង្កេតបន្ត ទៅមុខទៀត។ យើងត្រូវតែធ្វើការតាមដាន ជីករកឬសគល់ នៃ បណ្តាញជន ដែលមានគម្រោង វាយប្រហារនៅក្នុងទឹកដីអាមេរិកឲ្យឃើញ៕”

ការបាញ់ប្រហារ នៅកាលីហ្វរញ៉ា អាចជាអំពើភេរវកម្ម ប្រព្រឹត្តដោយបណ្តាញ ISIS