VIOS ពី​មុខ​ដូច Camry តែ​រូបរាងទាំង​មូល​​ដូច Avanza

VIOS ពី​មុខ​ដូច Camry តែ​រូបរាងទាំង​មូល​​ដូច Avanza

VIOS ជា​រថយន្ត​ស៊េរី​ថ្មី​ដែល​មាន​ការ​រចនា​រូបរាង​ដ៏​តូច​ច្រឡឹង​ដោយ​មើល​ពី​មុខ​ដូចជា​រថយន្ត Camry ប៉ុន្តែ​រាងរៅ​ទាំង​មូល​ដូច Avanza។

 

VIOS ពី​មុខ​ដូច Camry តែ​រូបរាងទាំង​មូល​​ដូច Avanza

 

VIOS ជា​ប្រភេទ​រថយន្ត​ស៊េរី​ថ្មី​សន្លាង​មួយ​ទៀត ដែល​ក្រុមហ៊ុន Toyota ទើប​នាំ​មក​លក់​ជា​ផ្លូវការ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​​ផ្តោ​ត​លើ​ទីផ្សារ​យុវវ័យ​ដែល​ត្រូវការ​រថយន្ត​ថ្មី​មាន​តម្លៃ​សមរម្យ។

 

VIOS ជា​ប្រភេទ​រថយន្ត​សេដាន ដែល​ផលិត​ដំបូង​តាំង​ពី​ឆ្នាំ​២០០២។ ឈ្មោះ”VIOS” មក​ពី​ពាក្យ​ឡាទីន​មាន​ន័យ​ថា​ឆ្ពោះ​ទៅ​មុខ។ រថយន្ត​នេះ​បាន​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ចំណុះ ១,៣ លីត្រ។ ជាមួយ​កា​រចនា​រូបរាង​ដ៏​ទាក់ទាញ​លក្ខណៈ AERO Dynamic បែប​ស្ព័រ​មិន​ចាញ់​ខ្យល់ VIOS បាន​នាំ​មក​បច្ចេកវិទ្យា Smart Key សម្រាប់​ការ​ចូល​ក្នុង​រថយន្ត, បញ្ឆេះ​រថយន្ត​និង​បើក​ឃ្លុប​ក្រោយ។

 

ចង្កៀង​ខាង​មុខ​ផ្តល់​ពន្លឺ​ភ្លឺ​ច្បាស់​ជា​​ប្រភេទ​អំពូល Projector និង​កញ្ចក់​មើល​ចំហៀង ឆ្វេង ស្តាំ​​អាច​ចុច​បញ្ជា​ដោយ​ថាមពល​អេឡិចត្រូនិក។ អ្នក​ធ្វើដំណើរ​នឹង​ទទួល​បាន​ភាព​រីករាយ​ជាមួយ​ប្រព័ន្ធ​កម្សាន្ត CD MP3 វិទ្យុ​និង​អាច​ភ្ជាប់​ជាមួយ​ទូរសព្ទនិង​ឧបករណ៍​ផ្សេងៗ​តាម​រន្ធ USB។

 

សម្រាប់​ប្រព័ន្ធ​សុវត្ថិភាព VIOS មាន Sensor មុខក្រោយ​ដើម្បី​ការពារ​ការ​ប៉ះ​ទង្គិច​​,​ ពោង​សុវត្ថិភាព​ចំនួន​ពីរ, ប្រព័ន្ធ​ហ្រ្វាំង ABS, BA និង EBD ដែល​ផ្តល់​ទំនុក​ចិត្ត​និង​សុវត្ថិភាព​ក្នុង​ពេល​បើកបរ។

 

VIOS ដែល​ក្រុមហ៊ុន Toyota នាំ​មក​មាន ៩ ពណ៌​ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ ២៧ ៥០០ ដុល្លារ​អាមេរិក៕

 

ចុច​អាន៖ Mercedes-Maybach S600 ២០១៦ ខាងក្រៅ​សាមញ្ញ​តែ​ជា​រថយន្ត​បាញ់​មិន​ធ្លុះ

 

 VIOS ពី​មុខ​ដូច Camry តែ​រូបរាងទាំង​មូល​​ដូច Avanza

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

នាំមកជូនដោយ

VIOS ពី​មុខ​ដូច Camry តែ​រូបរាងទាំង​មូល​​ដូច Avanza