សុខ សុវណ្ណស្មើអ៊ុង វីរៈឈ្នះទឹក ២

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន​EXPERT របស់ SEA-TV នា​ព្រឹក​ថ្ងៃទី​៥​ធ្នូ​អ្នក​ប្រដាល់​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ​Phach Nam Ek ។​

​    ​ស្ថានភាព​នៃ​ការប្រកួត​គឺ​ពួកគេ​វ៉ៃ​គ្នា​ទៅវិញទៅមក​យ៉ាង​ជក់ចិត្ត ។ ពួកគេ​ក្រៅពី​បើក​ការវាយលុក​ភ្លាមៗ​នោះ​គេ​ក៏​ការបារ​ដោយ​ប្រយ័ត្នប្រយែង​ ដែរ ។ ទោះបី​យ៉ាណា​ក៏​គេ​សង្កេតឃើញថា​សុវណ្ណ​បំពាន​គូប្រកួត​ជា​ញឹកញាប់​គឺ​ គេ​តែងតែ​វាយ​បន្ថែម​លើ Phach Nam Ek ក្រោយ​ស្នូរ​ជួង និង បន្ទាប់ពី​អាជ្ញាកណ្ដាល​ឃាត់​ទៅហើយនោះ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​យា់​សង​តឹងតែង​ពេញ​ទាំង ៥ ទឹក​ហើយ​លទ្ធផល​ចុងក្រោយ​គឺ​បាន​ត្រឹម​ ស្មើ​ពិន្ទុ​គ្នា ។​

​     ​ចំពោះ​អ្នក​ប្រដាល់​អ៊ុង វីរៈ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ប្រើ​កែង​ផ្ដួល​អ្នក​ប្រដាល់​ថៃ Khong Park ឲ្យ​ដួល​ សន្លប់​នៅ​ទឹក​ទី ២ ។​

​    ​អ្នក​ប្រដាល់​ថៃ​រូបនេះ​ចង់​គាំង​តាំងពី​ទឹក​ទី ១​មកម្ល៉េះ​ហើយ​នៅ​ទឹក​ទី ២ កែង​របស់​វីរៈ​បានបញ្ចប់​សកម្មភាព​ អ្នក​ប្រដាល់​ឆ្លងដែន​រូបនេះ​មិន​ឲ្យ​តដៃ​បាន​ទៀត​តែម្ដង ។​
​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​អ្នក​ប្រដាល់​សេក គឹម​សាន​មកពី​ក្លឹប​អង្គរ​មានជ័យ​ខេត្ត​ សៀមរាប​បាន​យកឈ្នះ​អ្នក​ប្រដាល់​ចិត្តខ្លាំង​សូត្រ ពុទ្ធិ​សូត្រ​ក្លឹប​គុន​ខ្មែរ​អង្គរ​ដោយ​ពិន្ទុ ។​

​    ​ដោយឡែក​អ្នក​ប្រដាល់​បឺត សង្ឃឹម​ក្លឹប​រ៉ា​ហាប់​ស្វាយប៉ាក​ដែល​គេ​ទទួលស្គាល់ថា​មាន​កលល្បិច​សំបូរបែប ​ នោះ​ត្រូវ​អ្នក​ប្រដាល់​ជើងចាស់​យុគ យក្ស​ផ្លែ​ប​រើ​កណ្ដាប់ដៃ​ផ្ដួល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ៣ ។ នៅ​ទឹក​ទី​២ សង្ឃឹម​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨​ម្ដង​ហើយ​បន្ទាប់ពី​យក្ស​ផ្លែ​វាយប្រហារ​ជើង​ក្រោម​យ៉ាង​ចាស់ដៃ​នោះ ។​នៅ​ទឹក​ទី​៣ កណ្ដាប់ដៃ​យក្ស​ផ្លែ​បញ្ចប់​សកម្មភាព​បឺត សង្ឃឹម​តែម្ដង ។​