ស្លាប់ ៦​នាក់ របួសធ្ងន់​ស្រាល ២០ នាក់ ក្នុង​គ្រោះថ្នាក់ ថ្ងៃទី​៤​ធ្នូ​

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស មាន​ចំនួន ១២​លើក (​យប់ ៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់ ១២​នាក់ (​ស្រី ២​នាក់​) របួសស្រាល ៨​នាក់ (​ស្រី​ម្នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ២០ នាក់ (​យប់ ១៥​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត យានយន្ត​សរុប ១៨​គ្រឿង ក្នុងនោះ​មាន ម៉ូតូ​ចំនួន ១៤​គ្រឿង រថយន្ត​ធុន​តូច ១​គ្រឿង យាន​ផ្សេងៗ ៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់​។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៨​លើក បត់​គ្រោះថ្នាក់ ២​លើក និង​មិន​គោរព​សិទ្ធិ ២​លើក​។ សូមបញ្ជាក់ថា​រថយន្ត​ ដែល​ត្រូវ​សមត្ថកិច្ច ផាកពិន័យ​សរុប​ចំនួន ១.៥៩៩​គ្រឿង (​រថយន្ត​ធំ ៩៤២​គ្រឿង​) ស្មើនឹង ១.៦០៤​ករណី ល្មើស​ក្រដាស​ស្នាម មាន​៨៥៤​គ្រឿង​ស្មើនឹង ៨៥៩​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៤៥​គ្រឿង ស្មើនឹង ៧៤៥​ករណី ដោយឡែក ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប ចំនួន ១.១៩៤​គ្រឿង ៕V​/S