​អធិការ​ស្រុក​វ៉ារិន ឃាត់​មុខសញ្ញា​ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​

​សៀមរាប:  អធិការ​ស្រុក​វ៉ារិន ខេត្តសៀមរាប បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់ រក្សាទុក និង​ជួញដូរ​គ្រឿងញៀន បាន​ម្នាក់ និង​ដកហូត​គ្រឿងញៀន និង​វត្ថុតាង​ផ្សេងៗ បាន​មួយចំនួន ធំ​ទៀត​។ ប្រតិបត្តិការ​នេះ ធ្វើឡើង​កាលពី ល្ងាច​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្តសៀមរាប​។​
​    ​
​លោក​វរសេនីយ៍ទោ ណុប សារ៉ាក់  អធិការ​ស្រុក​វ៉ារិន បានអោយដឹងថា ជនសង្ស័យ ជា​មុខសញ្ញា​ចាស់ ហើយ​សមត្ថកិច្ច​ស្រាវជ្រាវ ឈានដល់​ចាប់ខ្លួន នាពេលនេះ ដើម្បី​កសាង​សំណុំរឿង បញ្ជូនមក​តុលាការខេត្ត ចាត់ការ​តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ​នោះ ឈ្មោះ ហេង សឿន  ហៅ​ស៊ាន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឫស្សី​ធំ ឃុំ​ស្វាយស ស្រុក​វ៉ារិន ខេត្ត​សៀម រាប​។​
​    ​
​លោក ណុប សារ៉ាក់ បាន​បន្តថា សំភារៈ​វត្ថុតាង​ដកហូត​បានរួម​មាន ថ្នាំញៀន ២ ប្រភេទ ក្នុងនោះ​មាន​ថ្នាំ​ពណ៌​ផ្កាឈូក WY ចំនួន​៥​គ្រាប់ ម្សៅ​ថ្លា​ពណ៌​ស ចំនួន​៤​កញ្ចប់​តូច និង​មួយកញ្ចប់​ធំ រួមមាន​ថង់​ប្លា​ស្ទិ​ក មួយចំនួន សម្រាប់​ច្រក​វិច​ខ្ចប់ និង​ឧបករណ៍​សម្រាប់​ជក់ មួយចំនួន ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង កាត​គ្រី​ម៉ូតូ​ចំនួន​២​សន្លឹក​ផងដែរ​។​
​    ​
​ជនសង្ស័យ បា​ន្រូ​វ​បញ្ជូនមក​ការិយាល័យ​នគរបាល ប្រឆាំង​គ្រឿងញៀន​ខេត្ត សៀមរាប រួមជាមួយ​វត្ថុតាង  នៅ​ថ្ងៃទី​៣​ខែធ្នូ ដើម្បី​បន្ត​កសាង​សំណុំរឿង ទៅតាម​នីតិវិធី​ច្បាប់ និង​បញ្ជូនទៅ​តុលាការ ខេត្តសៀមរាប ដើម្បី​ចោទប្រកាន់​៕V/S

​អធិការ​ស្រុក​វ៉ារិន ឃាត់​មុខសញ្ញា​ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​

អធិការ​ស្រុក​វ៉ារិន​ឃាត់​មុខសញ្ញា​ប្រើប្រាស់ រក្សាទុក​និង​ជួញដូរ​គ្រឿងញៀន​ម្នាក់​(រូបៈ សុភារ៉ា)