កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

​កណ្តាល: កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាមផ្លូវ​ជាតិ​លេខ​២១B បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពីបទ​រក្សាទុក​ដោយ ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន ។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ជិត ១០ យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។​

​ជនសង្ស័យ​២​នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ អ៊ី​ត ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ។​
២-​ឈ្មោះ ថា ប្រុស​តូច (​ប៉ោង​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្បាលកោះ​តូច ឃុំ​តា​លន់ ស្រុក​ស្អាង ។​

​វត្ថុតាង​ចាប់យក​បាន មានដូចជា ម្សៅ​ក្រាម​ពណ៌​ស ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ២​កញ្ចប់ ម៉ូតូ​១​គ្រឿង មិន​ស្គាល់​ម៉ាក (​ម៉ាស៊ីន​ម៉ាក​ហុងដា​) គ្មាន​ស្លាក​លេខ និង​កញ្ចប់​បារី​សេក ពណ៌​ខៀវ​១​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​តាមផ្លូវ​ជាតិ​លេខ​២១B ប្រទះឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​មាន​គ្នា ២​នាក់​ ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​អ្នក​ទាំង​២ ហើយ​បាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ២​កញ្ចប់ នៅក្នុង​កញ្ចប់​បារី​សេក ពណ៌​ខៀវ លាក់​ក្នុង​ម៉ូតូ ហើយ​បាន​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ រួមទាំង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​សារភាពថា ពួកខ្លួន​បាន​ទិញ​ថ្នាំញៀន ២ កញ្ចប់ ពី​វាល​ខ្សាច់ នៅ​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ក្នុងតម្លៃ ២៥.០០០ រៀល​៕V​/S

កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់

កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់