​រថយន្ដ​កុងតឺន័រ បុក​រ៉ឺម៉ក​កង់​បី នៅ​កៀនស្វាយ របួស​២​នាក់​

​កណ្តាល: គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើងរវាង​រថយន្ដ​កុងតឺន័រ និង​រ៉ឺម៉ក​កង់​បី បណ្តាល​ឲ្យ​មនុស្ស ២ នាក់​រងរបួស​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០ យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​២២-២៣ ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។​

​ជនរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ សេម វិច្ឆិកា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក និង​ឈ្មោះ​ជី គឹម​ឡេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក​។​

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​រ៉ឺម៉ក​កង់​បី ពាក់​ស្លាក​លេខ 1AS.1059 ភ្នំពេញ ដឹក​មនុស្ស ៨ នាក់ ទិសដៅ​អ្នក​លឿង​ភ្នំពេញ លុះ​មកដល់​ចំណុចកើតហេតុ ក៍​បុក​គ្នា​ជាមួយ​រថយន្ដ​កុងតឺន័រ ពណ៌​ស ស្លាក​លេខ 3A.8557 ទិសដៅ​ភ្នំពេញ​អ្នក​លឿង (​អ្នកបើកបរ​មិន​ស្គាល់ រត់គេចខ្លួន​បាត់ ) បណ្ដាល​ឲ្យ​អ្នកបើកប​រ៉ឺម៉ក​កង់​បី និង​អ្នកជិះ​ជាមួយ រងរបួស​២​នាក់​។​

​ក្រោយពេល​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច បានមក​វាស់វែង រួច​យក​មធ្យោបាយ​ទាំង ២ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕V​/S

​រថយន្ដ​កុងតឺន័រ បុក​រ៉ឺម៉ក​កង់​បី នៅ​កៀនស្វាយ របួស​២​នាក់​

​រថយន្ដ​កុងតឺន័រ បុក​រ៉ឺម៉ក​កង់​បី នៅ​កៀនស្វាយ របួស​២​នាក់​

​រថយន្ដ​កុងតឺន័រ បុក​រ៉ឺម៉ក​កង់​បី នៅ​កៀនស្វាយ របួស​២​នាក់​