Real Madrid ធ្លាក់​ចេញពីពាន់រង្វាន់ Copa del Rey ដោយ​ស្វ័យប្រវត្តិ​

​កីឡា​៖​ក្រុម​អធិរាជ​ស Real Madrid ត្រូវបាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​សម្រេច​ឱ្យ​ធ្លាក់​ចេញពី​ការ ពានរង្វាន់ Copa del Rey ក្នុង​រដូវ​កាល​នេះ​ដោយ​ស្វ័យប្រវត្តិ បើទោះបីជា​ឈ្នះ​ក្រុម Cardiz កាលពី​ជើង​ទីមួយ​ក៏ដោយ ដោយសារ​ដាក់​កីឡាករ​ដាក់​បំរាម​ឲ្យ​ចូល​លេង​។​

​ការប្រកួត​ជើង​ទី​១ ជុំ​ទី​៤ Copa del Rey រវាង​ក្រុម Cardiz និង Real Madrid បានបញ្ចប់​ទៅដោយ​លទ្ធ​ផល Real ឈ្នះ ៣-១ លើ​ក្រុម​ម្ចាស់ផ្ទះ Cardiz ។ ប៉ុន្តែ​ចប់​ការប្រកួត ត្រូវបាន​គេ​រកឃើញថា កីឡាករ Cheryshev ដែល​ជាប់​បំរាម​មួយ​ប្រកួត​បាន​ចូល​លេង និង​រក​គ្រាប់​បាល់​ឱ្យ Real Madrid ដំបូង​នោះ​។ 

​គួរ​បញ្ជាក់ថា កីឡាករ Cheryshev ត្រូវ​ជាប់​បម្រាម​មួយ​ប្រកួត​មិនអាច​ចូល​លេង​ឱ្យ​អធិរាជ​ស​ក្នុង​ប្រកួត នេះ​បានទេ ព្រោះ​រូបគេ​បានទទួល​កាត​លឿង​៣​ដង​ក្នុង​ពានរង្វាន់ Copa del Rey កាលពី​រដូវ​កាល​មុន ពេល​លេង​ឱ្យ​ក្រុម Villarreal ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។​

​ទោះជា​បែបនេះ​ក្តី​ប្រធាន​ក្លិប Real Madrid លោក Florentino Perez បាន​និយាយថា ក្លិប​របស់លោក​នឹងធ្វើ​ការតវ៉ា​ទៅ​តុលាការ​បាល់ទាត់​ទៀត ប្រសិនបើ​មានការ​ពិន័យ​មែន ខណៈដែល​ពេលនេះ​ការពិន័យ​លេចចេញ​ជា​ផ្លូវការ​ហើយ​ក្តី​៕

Real Madrid ធ្លាក់​ចេញពីពាន់រង្វាន់ Copa del Rey ដោយ​ស្វ័យប្រវត្តិ​