កំពូល​តារា​សម្តែង​និង​ចម្រៀង​ដ៏​ល្បី​ល្បាញ​ហុង​កុង​ ប្រកាសពីមិត្តស្រីខ្លួនជាតារាម៉ូដែលមានវ័យ២៧ឆ្នាំ

កំពូល​តារា​សម្តែង​និង​ចម្រៀង​របស់​ហុងកុង​ Aaron​ Kwok ​បាន​ប្រកាស​ជាឱឡារឹក​ ឱ្យ​មនុស្ស​ពេញ​ពិភពលោក​ដឹង​អំពី​មិត្តស្រី​របស់​គាត់​។ ​Aaron​ Kwok ​ទើប​តែ​បញ្ចប់​នូវ​ពិធី​គំរព​ខួប​ហា​សិប​ឆ្នាំ​របស់​គាត់​ កាល​ពី​ខែ​មុន ​ទៅកាន់​ក្រុម​អ្នក​ដែល​គាំ​ទ្រ​គាត់​។​គាត់​បាន​បង្ហោះ​នូវ​ រូប​ថត​មនុស្ស​ប្រុស​ មនុស្ស​ស្រី​កាន់​ដៃ​គ្នា​នៅ​គណនី​របស់​គាត់​ដោយ​សរសេរ​ថា​៖​ ផ្លូវនេះ​ អ្នក​ត្រូវ​ តែ​បើក​បរ​យឺតៗ​។Aaron​ Kwok​ បាន​ផុស​រូប ​ហើយ​ចែក​ចាយ​ទៅ​កាន់​គណនី​របស់​ Moka​ Fang​ ដោយ​ប្រើ​ពាក្យ​ជាភាសា​ស្នេហា​ថែម​ទៀត​ផង​។ ​មិត្តស្រី​របស់​កំពូល​តារា​ប្រុស ​Aaron​ Kwok​ គឺ​ជា​តារា​បង្ហាញ​ម៉ូត​ Shanghai ​ឈ្មោះ​ Moka​ Fang​ មាន​អាយុ​២៧​ឆ្នាំ​។​ នាង​បាន​ទៅ​ទី​ក្រុង​ហុង​កុង ​ដើម្បីផ្សព្វផ្សាយ​ នូវ​សៀវភៅ​រូបថត​របស់នាង​ ហើយ ​Aaron ​Kwok ​ក៏បាន​ស្គាល់​នាងតាម​ប្រព័ន្ធ​ Instagram​។ កាល​ពី​ថ្ងៃ​ច័ន្ទ​​សប្តាហ៍មុន​ Aaron​ បាដឹក​ Moka ​ពី​ព្រលាន​យន្តហោះ​ ហើយ​គាត់​ក៏បើក​ជូន​នាង​ទៅ​កាន់​ ផ្ទះ​របស់​គាត់​ដោយ​ស្នាក់​នៅ​រយៈពេល​ ប្រាំមួយថ្ងៃ​នៅ​ក្នុង​ផ្ទះគាត់​ទៀត​ នៅ​ពេល​ដែល​នាង​ត្រឡប់​ទៅកាន់​ ទីក្រុង​Shanghai ​វិញ​ Aaron​ Kwok ​បាន​ជូន​នាង​ទៅ​ព្រលាន​យន្តហោះ ​ហើយ​ថែម​ទាំង​ជួយ​យួរវ៉ាលី​ នាង​ផង​ដែរ​៕កំពូល​តារា​សម្តែង​និង​ចម្រៀង​ដ៏​ល្បី​ល្បាញ​ហុង​កុង​ ប្រកាសពីមិត្តស្រីខ្លួនជាតារាម៉ូដែលមានវ័យ២៧ឆ្នាំ
ប្រែសម្រួល៖ កញ្ញា