ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ភ្នំពេញ៖ បើទោះជាពិធីការិនី អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីជំនាន់ក្រោយ ទើបតែបោះជំហាន ចូលប្រឡូកអាជីពជាពិធីការិនីក៏ដោយ តែបើនិយាយពីសមត្ថភាព វោហារសារស័ព្ទរបស់នាង គឺពិតជាមានទឹកដម និយាយស្តីទាក់ទាញ ការចាប់អារម្មណ៍មិនតិចទេ ដែលជាដើមហេតុធ្វើ ឲ្យកេរ្តិ៍ឈ្មោះរបស់នាង ឡើងកូដស្រឺតៗតែម្តង ។ ទន្ទឹមនឹងប្រជាប្រិយភាពកំពុង តែមានប្រជាប្រិយភាពខ្លាំងនោះ អ្នកនាង ចាន់ កែវនិមល ក៏ត្រូវបានគេយកសមត្ថភាពរបស់នាង ទៅប្រៀបប្រដូចនិងពិធីការិនីចាស់វស្សា អ្នកនាង យុគ ចិន្តា ថែមទៀតផង ។

នៅក្នុងសម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថាមានវត្តមាន តារាចម្រៀង និងតារាសម្តែងជាច្រើន បានរះព្រោងព្រាត នៅក្នុងវិថីសិល្បៈ ដោយឡែកងាកមកអាជីពជាពិធីការិនីវិញ ហាក់មិនសូវមានអ្នកចំណូលថ្មីរះហើយមានប្រជាប្រិយភាពលេចធ្លោ វ៉ាដាច់ពិធីការិនីជើងចាស់ៗដូចជា អ្នកនាង យុគ ចិន្តា, គង់ សុជាតិ, ឌួង ហ្សូរីដា ឡើយ ។ តែបើយើងងាកមកនិយាយពី សមត្ថភាពពិធីការីនីថ្មីៗវិញ គេសង្កេតឃើញសមត្ថភាពរបស់ពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ចាន់ កែវនិមល វិញក៏ខ្លាំងលេចធ្លោ ជាងពិធីការិនីជំនាន់ថ្មីដទៃទៀត ។ដោយនាងបានកាន់កម្មវិធី លំដាប់ពិភពលោកយ៉ាងច្រើន ក្នុងដៃ ព្រោះអ្នកនាង មានទេពកោសល្យក្នុងការនិយាយស្ដីបានល្អ ពិសេសមិនស៊ីជោរ ដូចសិល្បការិនីដទៃ ដែលនិយាយឡុលៗ ស្ដាប់មិនបាន ។

ជាក់ស្តែងថ្មីៗនេះក៏មានទំព័រ Facebook មួយដែលមានឈ្មោះថា Troll The Voice Cambodia បានបោះឆ្នោតសាកល្បង រវាងអ្នកនាង ចាន់ កែវ និមល និង អ្នកនាង យុគ ចិន្តា ថា អ្នកណានិយាយបានល្អជាង និងមានប្រជាប្រិយភាពជាង។ តែលទ្ធផលមិនគួរឲ្យជឿ អ្នកនាងបានយកឈ្នះ យុគ ចិន្តា ពិធីការីនីជើងចាស់ជិតម្ភៃឆ្នាំ ខណៈនាងទើបតែប្រឡូកប៉ុន្មានឆ្នាំចុងក្រោយនេះសោះ តែទទួលបានប្រជាប្រិយភាពលើសលប់។

អ្នកនាង ចាន់ កែវនិមល បាននិយាយប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នាងមិនបានសប្បាយចិត្តទាល់តែសោះ ពីការបោះឆ្នោតតាមទំព័រហ្វេសបុកមួយនោះ ព្រោះជាការលេងសើចរបស់យុវ័យ មិនមែនការបោះឆ្នោតជាផ្លូវការ ។ ម្យ៉ាងវាបានបំពាន ទៅលើសិល្បការិនីជើងចាស់ ដែលគាត់មានបទពិសោធន៍យូរឆ្នាំ និងទេពកោសល្យ ។ នាងខ្លួនឯងផ្ទាល់ក៏មិនហ៊ានយកខ្លួនទៅប្រៀបធៀប ជាមួយសិល្បៈរៀមច្បងដែរ តែសប្បាយចិត្ត ដែលមានអ្នកស្រឡាញ់ នឹងចូលចិត្តគាំទ្រនាងច្រើន។

ពិធីការិនីសម្បូរវោហាររូបនេះ មិនត្រឹមតែជាពិធីការីនី មានសំនួនវោហាស័ព្ទល្អនោះទេ នាងថែមទាំងគេកោតសរសើរ រឿងការតុបតែងខ្លួន បានស្រស់ស្អាតនិងប្លែកភ្នែកគ្រប់ ពេលអ្នកនាងបង្ហាញខ្លួន បើទោះបីអ្នកនាងមានកូនស្រី អាយុ៧ឆ្នាំទៅហើយក្ដី តែតែងខ្លួនមិនចាញ់ក្រមុំឡើយ ។

កាន់តែពិសេសជាងអ្នកបេក្ខជន ដែលប្រឡងក្នុងកម្មវិធីលំដាប់ អន្តរជាតិទាំងអស់ ចាន់ កែវនិមល មានមហាជនស្រលាញ់ចូលចិត្តច្រើន ព្រោះនាងតែងជួយយកអាសារ បេក្ខជនគ្រប់គ្នា ពិសេសការស្រឡាញ់រាប់អាន ធ្វើឲ្យពួកគេកក់ក្ដៅ ពេលឡើងសម្ដែងទៀតផង ។ បេក្ខជនទាំងអស់ គ្មានអ្នកណាមិនស្រលាញ់អ្នកនាងនោះទេ សូម្បីតែម្ចាស់ក្រុមហ៊ុន ក៏កោតសរសើរនាង មិនដាច់ពីមាត់ដែរ តែនាងជាមនុស្សចូលចិត្ត ធ្វើច្រើនជាងនិយាយ ទោះពូកែនិយាយស្រាប់ក៏ដោយ ៕

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា

ចាន់ កែវនិមល មិនសប្បាយចិត្ត​ពេលគេ ​យកទៅ​ប្រៀបធៀប​ជាមួយ​ យុគ ចិន្តា