ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃ ជនជាតិកូរ៉េ ត្រូវកម្លាំងល្បាត ក្របួចជាប់

ភ្នំពេញ៖ អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួន មុខសញ្ញាឆក់ទូរស័ព្ទដៃចំនួន ២នាក់ នៅចំណុចមុខផ្ទះលក់សម្ភារកីឡា ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា  នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ មានករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខស្តាម៉ាតវៀតណាម ផ្លូវលេខ៩៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលជារបស់ជនរងគ្រោះ ឈ្មោះ Kwon Yongwon ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M64654970 មានទីលំនៅ ស្នាក់នៅសណ្ឋាគារតាម៉ា ភ្នំពេញថៅវើ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីឆក់ទូរស័ព្ទដៃនេះ កើតឡើងខណៈជនរងគ្រោះធ្វើដំណើរជាមួយមិត្តភកិ្ត មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យស្លៀកពាក់ស៊ីវិល ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-4868 ឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះបានសម្រេច ហើយជនរងគ្រោះក៏បានស្រែកឲ្យគេជួយ ស្របពេលនោះកម្លាំងល្បាត របស់អធិការដ្ឋាននគរបាលខណ្ឌ៧មករាឃើញ ក៏ចេញធ្វើអន្តរាគមន៍ដេញតាម រហូតមកដល់មុខផ្ទះលក់សម្ភារកីឡា ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ក៏ឃាត់ខ្លួនបាន។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១ ឈ្មោះ សី រ៉ាម៉ូ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅ ឃុំព្រែកអម្ពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ, ទី២ ឈ្មោះ ភា សីហា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រុកជាមួយគ្នា។

ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង៕

ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃ ជនជាតិកូរ៉េ ត្រូវកម្លាំងល្បាត ក្របួចជាប់

ជនសង្ស័យឆក់ទូរស័ព្ទដៃដែលកម្លាំងល្បាតឃាត់ខ្លួនបាន

ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃ ជនជាតិកូរ៉េ ត្រូវកម្លាំងល្បាត ក្របួចជាប់

សមត្ថកិច្ចប្រគល់ទូរស័ព្ទដៃជូនទៅជនរងគ្រោះដែលជាជនជាតិកូរ៉េវិញ

ជនសង្ស័យ ២នាក់ ឆក់ទូរស័ព្ទដៃ ជនជាតិកូរ៉េ ត្រូវកម្លាំងល្បាត ក្របួចជាប់