អ៊ុង វីរៈ ប្រើកែង ផ្ដួលថៃនៅទឹកទី២ រីឯ សុខ សុវណ្ណ ស្មើថៃ នៅលើសង្វៀន SEATV

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅលើសង្វៀន SEATV  អ្នកប្រដាល់ សុខ សុវណ្ណ សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតស្មើជាមួយ អ្នកប្រដាល់ថៃ  Phach Nam Ek រីឯអ្នកប្រដាល់ អ៊ុង វីរៈ ក្លឹបទ័ពឆ័ត្រយោង ៩១១ បានប្រើកែងផ្ដួលអ្នកប្រដាល់ថៃ Khong Park ឲ្យដួលសន្លប់នៅទឹកទី២ ។

ស្ថានភាពនៃការប្រកួត របស់ពួកគេ វ៉ៃគ្នាទៅវិញទៅមកយ៉ាងជក់ចិត្ត ក្រៅពីបើកការវាយលុកភ្លាមៗ នោះគេក៏ ការបោល ដោយប្រយ័ត្នប្រយែងដែរ  ព្រោះត្រូវប្រយ័ត្នកែងរៀងៗខ្លួន។ ទោះបីយ៉ាណាក៏គេសង្កេតឃើញថា សុវណ្ណ តែបំពានគូប្រកួតជាញឹកញាប់ ដោយវាយបន្ថែមលើ អ្នកប្រដាល់ Phach Nam Ek ក្រោយស្នូរជួង និងបន្ទាប់ពីអាជ្ញា កណ្ដាល ឃាត់ទៅហើយនោះ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាយ៉ាងតឹងតែងពេញទាំង៥ទឹក ហើយលទ្ធផល ចុងក្រោយ គឺបានត្រឹម ស្មើពិន្ទុគ្នា ។

ចំពោះអ្នកប្រដាល់ អ៊ុង វីរៈ ក្លឹបទ័ពឆ័ត្រយោង៩១១ បានប្រើកែងផ្ដួលអ្នកប្រដាល់ថៃ Khong Park ឲ្យដួល សន្លប់ នៅទឹកទី២ ។ អ្នកប្រដាល់ថៃរូបនេះ ចង់គាំងតាំងពីទឹកទី ១មកម្ល៉េះហើយនៅទឹកទី២ កែងរបស់វីរៈបានបញ្ចប់ សកម្មភាព អ្នកប្រដាល់ឆ្លងដែន រូបនេះមិនឲ្យតដៃបានទៀតតែម្ដង ។

សម្រាប់ការប្រកួតរវាង អ្នកប្រដាល់រួមជាតិវិញនោះ អ្នកប្រដាល់ សេក គឹមសាន មកពីក្លឹបអង្គរមានជ័យ ខេត្តសៀមរាប បានយកឈ្នះអ្នកប្រដាល់ ចិត្តខ្លាំងសូត្រ ពុទ្ធិសូត្រក្លឹបគុនខ្មែរអង្គរដោយពិន្ទុ ។

ដោយឡែកអ្នកប្រដាល់ បឺត សង្ឃឹម ក្លឹបរ៉ាហាប់ស្វាយប៉ាក ដែលគេទទួលស្គាល់ថា មានកលល្បិចសំបូរបែប  នោះ ត្រូវអ្នកប្រដាល់ជើងចាស់ យុគ យក្សផ្លែបរើ កណ្ដាប់ដៃផ្ដួលឲ្យសន្លប់ មុនស្នូរជួងបញ្ចប់ទឹកទី៣  នៅទឹកទី២ សង្ឃឹម ត្រូវអាជ្ញាកណ្ដាលរាប់៨ម្ដង ហើយបន្ទាប់ពី យក្សផ្លែបរើ វាយប្រហារជើងក្រោម យ៉ាងចាស់ដៃនោះ ហើយនៅទឹក ទី៣ កណ្ដាប់ដៃ យក្សផ្លែបរើ បញ្ចប់សកម្មភាព បឺត សង្ឃឹម តែម្តង ៕