រញ្ជួយផែនដី ដ៏កក្រើកនៅ ភាគខាងត្បូងឥណ្ឌា នៅមិនទាន់ដឹង ពីការខូចខាត

ញូដេលី៖ គ្រោះធម្មជាតិរញ្ជួយផែនដី ដ៏កក្រើក បានវាយប្រហារ ភាគខាងត្បូង នៃមហាសមុទ្រ ឥណ្ឌា នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ ២០១៥ នេះ ប៉ុន្តែគេនៅពុំទាន់បានដឹងព័ត៌មានណា មួយ អំពីការកើតមានរលកយក្សស៊ូណាមិន នោះទេ។ ដោយឡែកសម្រាប់មនុស្សស្លាប់ ឬ របួស ក៏ទំនងជាគ្មានដែរ ព្រោះវាកើតឡើងនៅក្នុងបាតសមុទ្រប៉ុណ្ណោះ។

យោងតាមភ្នាក់ងារតាមដាន ចលនាស្រទាប់ផែនដី របស់អាមេរិក បានឲ្យដឹងទៀតថា គ្រោះ រញ្ជួយដីបាតសមុទ្រ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ២៤នាទីព្រឹក ម៉ោងនៅ ឥណ្ឌា ស្ថិតនៅចម្ងាយ ៣.១០០ គីឡូម៉ែត្រ ពីក្រុង ភឺត របស់អូស្ត្រាលី និង ១.០០០ គីឡូម៉ែត្រ ពីកោះ ហ៊ឺដ និង ម៉ាកដូណាល់៕

រញ្ជួយផែនដី ដ៏កក្រើកនៅ ភាគខាងត្បូងឥណ្ឌា នៅមិនទាន់ដឹង ពីការខូចខាត