ក្រសួងពាណិជ្ជកម្ម​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ


ក្រសួងពាណិជ្ជកម្ម​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

ក្នុង​សេចក្តី​ប្រកាស​ដែល​ទទួល​បាន​ដោយ​បណ្តាញ​សារព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ។

 

ក្រសួងពាណិជ្ជកម្ម​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម

 

សន្និសីទ​ការ​បង្ហាញ​ពី​ទម្រង់​នៃ​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ច័ន្ទ ទី០៧ ខែ​ធ្នូ ឆ្នាំ២០១៥ វេលា ម៉ោង៨:៣០ព្រឹក នៅ​ទីស្ដីការ​ក្រសួង​ពាណិជ្ជកម្ម ក្រោម​អធិបតីភាព​ដោយ​ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

 

ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អនឡាញ មាន​អត្ថប្រយោជន៍​ដូចខាងក្រោម៖
➢      កាត់​បន្ថយ​ការ​ចំណាយ​ពេលវេលា​ក្នុងការ​ចុះបញ្ជី​ក្រុមហ៊ុន​ពី៥-៦ ថ្ងៃ មក​នៅ​ត្រឹមតែ​រយៈពេល ១ ម៉ោង។
➢      ផ្លាស់ប្តូរ​ការ​ចុះ​បញ្ជី​ពី​ការ​ប្រើ​ក្រដាស​ស្នាម ទៅ​ជា​ការ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទាំងស្រុង។
➢      កាត់​បន្ថយ​ការ​ជួប​មុខ​ដោយ​ផ្ទាល់ រវាង​មន្ត្រី​ក្រសួង​ និង​អ្នកដាក់ពាក្យ​សុំ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។
➢      អនុញ្ញាត​ឲ្យ​អ្នក​ដាក់ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ធ្វើការ​ចុះឈ្មោះ​ក្រុមហ៊ុន ពី​ទីកន្លែង​ណាមួយ​ក៏​បាន​នៅ​ក្នុង​ប្រទេស ក៏​ដូចជា​នៅ​ក្នុង​ពិភពលោក​ទាំងមូល ដោយ​មិន​ចាំបាច់​មកកាន់​ក្រសួង​ពាណិជ្ជកម្ម។
➢      អនុញ្ញាត​ឲ្យ​បង់ប្រាក់​សេវា​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​តាម​ប្រព័ន្ធ​អេឡិចត្រូនិច។
➢      អនុញ្ញាត​ឲ្យ​អ្នក​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី អាច​បោះពុម្ព​វិញ្ញាបនបត្រ​ក្រុមហ៊ុន​ដោយខ្លួន​ឯងបាន។
➢      ធ្វើ​សមកាលកម្ម​ ឬ​ការ​បញ្ចូល​គ្នា​នូវ​មូលដ្ឋាន​ទិន្នន័យ​ជាមួយ​ក្រសួង និង​ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ដទៃទៀត។
➢      សម្រួល​ដល់ការ​ស្រាវជ្រាវ​ព័ត៌មាន​សាធារណៈ​របស់​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​រួច។​​

 

ក្នុង​សេចក្តី​ប្រកាស ក្រសួងពាណិជ្ជកម្មបាន​ស្នើឲ្យ​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម​រួច មេត្តា​ចុះឈ្មោះ​ក្រុមហ៊ុន​របស់ខ្លួន​សារជាថ្មី​ឡើង​វិញ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ចុះបញ្ជី​តាម​អនឡាញ ចាប់​ពី​ពេល​នេះ រហូតដល់ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០១៦។

 

ការ​ចុះបញ្ជី​ពាណិជ្ជកម្ម​សារ​ជាថ្មី​របស់​ក្រុមហ៊ុន​ទាំងនោះ នឹង​មិន​ត្រូវ​មាន​បង់ប្រាក់​កម្រៃ​សេវា​ឡើយ ប៉ុន្តែ​ចំពោះ​ក្រុមហ៊ុន​ដែល​មិនបាន​ចុះបញ្ជី​ពាណិជ្ជកម្ម​សាជាថ្មី​ក្នុង​រយៈ​ពេល​កំណត់ខាង​លើ ក្រសួង​នឹង​មាន​ផាកពិន័យ។ ទន្ទឹម​នឹង​នេះ​ ក្រសួង​ក៏​មាន​ផ្តល់​សេវាគិត​ប្រាក់កម្រៃ ក្នុងការ​ចុះបញ្ជី​សាឡើងវិញ​វិញ​ចំពោះ​ក្រុមហ៊ុន​ទាំង​ឡាយ​​ណា ដែល​មិន​ចង់​ចុះបញ្ជី​សារឡើង​វិញ​ដោយខ្លួនឯង។ ក្រសួង​នឹង​ជូន​ព័ត៌មាន​បន្ថែម​នាពេល​ឆាប់ៗ​​នេះ​ ទាក់ទង​នឹង​ការ​ផាកពិន័យ និង​សេវា​គិត​ប្រាក់កម្រៃ​សម្រាប់​ចុះបញ្ជី​សាឡើងវិញ។

 

ក្រសួងពាណិជ្ជកម្ម​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

រូបភាព៖ ក្រសួងពាណិជ្ជកម្ម​

នាំមកជូនដោយ

ក្រសួងពាណិជ្ជកម្ម​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ