បង្ក្រាប និង​ឆែកឆេរ ផ្ទះ​ស្តុក​សត្វ​ក្រួច និង​ពង​ក្រួច ខុសច្បាប់​១​កន្លែង តាម​ដីកា

​កណ្តាល: កម្លាំង​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាលខេត្ដ​កណ្ដាល ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សេង គឹម​ឃ​ន នាយការិយាល័យ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល ដឹកនាំ​ដោយ លោក អ៊ូ ម៉ា​នរិន្ទ ប្រធាន​កាំកុងត្រូលខេត្តកណ្តាល បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​មួយកន្លែង  តាម​ដីកា​បង្គាប់​របស់ប្រធាន​សាលាដំបូងខេត្តកណ្តាល​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប និង​ឆែកឆេរ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤ រសៀល ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​លំនៅដ្ឋាន​មួយកន្លែង របស់​ឈ្មោះ​លឹម ទៀង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរលក់ដូរ មាន​ទីលំនៅ នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មាន​ស្តុក​សត្វ​ក្រួច និង​ពង​ក្រួចខុសច្បាប់ ។​

​ការចុះអនុវត្ត​ដីការ​បង្គាប់ របស់​ប្រធាន​សាលាដំបូង ខេត្តកណ្តាល លេខ​.១០១៣ ចុះ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ អនុញ្ញាត​ឲ្យ​ឆែកឆេរ​ពីបទ រក្សាទុក​បក្សី​សត្វ​ខុស​ច្បាប់​។​

​ក្រោយពី​កម្លាំង​ចុះ​ឆែកឆេរ រកឃើញ​វត្ថុតាង ចាប់យក រួមមាន​៖ សត្វ​ក្រួច ៧​កេះ ស្មើនឹង ៣៥០​គីឡូក្រាម​. ពង​ក្រួច​១០១​កេះ​. រថយន្ដ​១​គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6791 រួច​បាន​យក​វត្ថុតាង​ទាំងនេះ ទៅ​រក្សាទុក​នៅ ស្នងការដ្ឋាន​នគរបាលខេត្តកណ្ដាល និង​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕V​/S