​ឡាន​តាក់ស៊ី បុក​គោ​១​ក្បាល ងាប់​ទាំង​ព្រឹក​

ព្រះសីហនុ: រថយន្ត​តាក់ស៊ី​វាលរេញ​មួយគ្រឿង បាន​បើក​បុក​គោ​ដើរ​ឆ្លង ផ្លូវជាតិ​លេខ​៤ ម្តុំ​ជិត​ផ្លូវ​ចូលទៅ​កន្លែង​ចាក់សំរាម ក្នុង​ឃុំ​អូរ​ឧកញ៉ា ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង ៥ ទៀបភ្លឺ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ បណ្តាលអោយ​រថយន្ត រង​ការខូចខាត​ផ្នែក​ខាងមុខ ហើយ​គោ​១​ក្បាល​បាន​ងាប់ ប៉ុន្តែ​អ្នកបើកបរ​រថយន្ត មិនមាន​រងរបួស​ទេ​។

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត តាក់ស៊ី​វាលរេញ ១​គ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ​2B-1481 បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច កើតហេតុ​ខាងលើ បាន​បុក​សត្វ​គោ​១​ក្បាល កំពុង​ដើរ​ឆ្លងថ្នល់ ពេញទំហឹង បណ្តាល​ងាប់​ភ្លាមៗ នៅនឹងកន្លែង​។ ចំណែក​រថយន្ត រង​ការខូចខាត​ផ្នែក​ខាងមុខ​។ រីឯ​គោមួយ​ក្បាល​ដែល​ងាប់​នោះ គេ​រក​មិនឃើញ​ម្ចាស់​ណា​ម្នាក់ ចេញមុខ​មក​ទទួលខុស​ត្រូវ​ឡើយ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានមក​អន្តរាគមន៍ និង​វាស់វែង រួច​យក​រថយន្ត និង​សត្វ​គោ​ទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវ រក​ម្ចាស់ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាមច្បាប់​៕V/S

​ឡាន​តាក់ស៊ី បុក​គោ​១​ក្បាល ងាប់​ទាំង​ព្រឹក​

​ឡាន​តាក់ស៊ី បុក​គោ​១​ក្បាល ងាប់​ទាំង​ព្រឹក​

​ឡាន​តាក់ស៊ី បុក​គោ​១​ក្បាល ងាប់​ទាំង​ព្រឹក​