មនុស្ស​ស្រីគួរ​បង្កើន​ចំណង់​ផ្លូវភេទតាម​វិធី​ណា​?

​ចំណេះដឹង​៖​មាន​កត្តាច្រើនណាស់​ដែលនាំអោយ​ចំ​ណង់​ផ្លូវភេទ​មនុស្ស​យើង​ថយចុះ​។ កត្តា​មួយ​ដែល​ធ្វើអោយ​ចំណង់​ផ្លូវភេទ​ស្ត្រី​ថយចុះ​នោះ គឺជា​ការឈាន​ដល់​អាយ​រាំងរដូវ​តែម្តង​។ ​វា​ក៏មាន​កត្តា​ផ្សេងៗ​ទៀតផង​ដែរ​។ នៅពេលដែល​អ្នក​កំពុងតែ​ស្វែងរក​នូវ​មធ្យោបាយ​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ របស់​មនុស្ស​ស្រី​នោះ វិធីសាស្ត្រ​ដ៏​មាន​សុវត្ថិភាព​បំផុត​នោះ គួរតែ​អ្នក​មានបំណង​ចង់​ធ្វើ​រឿងនេះ​ជាមុនសិន​។ អ្នក​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុនពេល​សាកល្បង​ប្រើ​ថ្នាំ​ទាំងឡាយណា​ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​។​

១. ចាប់ផ្តើម​របប​អាហារ និង​លំ​ហាត់ប្រាណ​ដែល​ផ្តល់​សុខភាព :

 អ្នក​គួរតែ​ទិញ​ម៉ាស៊ីន​រត់​ហាត់ប្រាណ​នៅ​មួយកន្លែង ឬ​ឧបករណ៍​ហាត់ប្រាណ​ណាមួយ ហើយ​ចូរ​ចំណាយពេល ៣០ នាទី​ក្នុង​មួយថ្ងៃ​សម្រាប់​ហាត់ប្រាណ​នឹង​ឧបករណ៍​ទាំងនេះ​។ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ដែល​មនុស្ស​យើង​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បាន នោះ គឺ​ការ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព និង​ដាក់​កម្មវិធី​ហាត់ប្រាណ​អោយបាន​ទៀងទាត់​។ រឿងនេះ​មិន​ត្រឹមតែ​ផ្តល់អោយ​រាងកាយ​កាន់តែ​មាន​សុខភាព​ល្អ​ទេ តែ​ក៏​ធ្វើអោយ​ចិត្តគំនិត​កាន់តែ​ស្រស់ថ្លា​ផងដែរ​។ កាលណា​ស្ថានភាព​ផ្លូវ​ចិត្តល្អ វា​ពិតជា​អាច​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​បាន ដូច្នេះ របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​។ 

២. សាកល្បង​អាហារ ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ :

 អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ​មានដូចជា អយ​ស្ទឺ សូកូឡា និង​ខ្ញី​។ អាហារ​ដែល​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ ត្រូវបាន​គេ​រកឃើញ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​ទៅហើយ​។ អាហារ​ហឹរ​ដូចជា​ម្ទេស ត្រូវបាន​គេ​ជឿថា ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ តាមរយៈ​ការបង្កើន​ចង្វាក់បេះដូង​។ គ្មាន​អំណះអំណាង​វេជ្ជសាស្ត្រ​ណាមួយ​ដែល​បញ្ជាក់ថា យិន​សិន អយ​ស្ទឺ និង​ម្ទេស​ហឺរ អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានទេ ប៉ុន្តែ វា​អាចធ្វើ​បែបនេះ​បាន​ដោយសារតែ​ឥទ្ធិពល​នៃ​សារធាតុ Placebo​។ នៅពេល​មនុស្ស​ម្នាក់​ត្រូវបាន​គេ​ប្រាប់ថា សារធាតុ​ណាមួយ​នឹង​បង្កើន​ចំណង់​ផ្លូវភេទ វា​ប្រហែល​ជាមាន​ប្រសិទ្ធភាព​ដែរ​ដោយសារតែ​ជំនឿ​ខាង​ផ្នែក​ចិត្តសាស្ត្រ តែប៉ុណ្ណោះ​។ 

៣. រ៉ូ​មែន​ទិច :

​កាដូ​ជា​បាច់ផ្កា ដែល​មិន​ធ្លាប់​គិតទុក​ជាមុន​ដូចជា កូ​ឡាប​ពណ៌​ក្រហម សុទ្ធតែ​អាច​បន្ថែម​នូវ​គ្រឿងផ្សំ​ដ៏​រ៉ូ​មែន​ទិច​ដល់​ស្នេហា​បាន​ទាំងអស់​។ ចូរ​ប្រាប់​នាង​ថា អ្នក​ស្រលាញ់​នាង​ខ្លាំង​។ ចូរ​បង្កើត​នូវ​ការ​ញ៉ាំ​អាហារ​ពេលយប់​ក្រោម​ពន្លឺ​ភ្លើងទាន ហើយ​ក្នុងពេល​ជាមួយគ្នា​នោះដែរ អ្នក​ក៏​អាច​និយាយប្រាប់​នាង​អំពី​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង ក្រោយពី​អ្នក​បាន​ចាប់អារម្មណ៍​លើ​រូបនាង និង​អារម្មណ៍​របស់​អ្នក​ចំពោះ​នាង​តែម្តង​។ 

៤. ពិភាក្សា​អំពី​ការព្យាបាល ដោយ​អ័រម៉ូន​ជាមួយ​គ្រូពេទ្យ :

 ជា​មធ្យម ស្ត្រី​ដែល​ត្រូវ​ឆ្លង​ចូល​វ័យ​រាំងរដូវ​នោះ គឺ​អាយុ ៥១ ឆ្នាំ​។ មាន​អំណះអំណាង​មួយ​បានអោយដឹងថា កម្រិត​អ័រម៉ូន​របស់​ស្ត្រី​ដែល​រាំងរដូវ​រួច គឺ​មិនមាន​លក្ខណៈ​ដូចគ្នា​នឹង​ពេលដែល​ពួកគេ​មិនទាន់​រាំងរដូវ​ឡើយ​។ ចំណែកឯ​ការព្យាបាល​ដោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​របស់​មនុស្ស​ស្រី​បានដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​គួរតែ​បញ្ជាក់​អោយដឹងថា ឥទ្ធិពល​រយៈពេល​យូរ​នៃ​ការព្យាបាល​បែបនេះនៅ​មិនទាន់​ដឹង​នៅឡើយ​ទេជាពិសេស​ផលប៉ះពាល់​ទៅលើ​សុដន់​តែម្តង​៕

មនុស្ស​ស្រីគួរ​បង្កើន​ចំណង់​ផ្លូវភេទតាម​វិធី​ណា​?