ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ


ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ

ហាង​កាហ្វេ​មួយ​ស្ថិត​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ ដែល​​ទទួលរងការ​វាយ​ប្រហារ​​ដោយ​ពួក​ ISIS និង​បាន​សម្លាប់​មនុស្ស​៥​នាក់​បាន​ចាប់​ផ្ដើម​បើក​លក់ដូរ​​ឡើង​វិញ។

 

ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ

 

ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ថា A La Bonne Biere បាន​បើក​​លក់​វិញ​កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ។ ក្នុង​ថ្ងៃ​បើ​ក​សាជាថ្មី​ Audrey Bily ដែល​ជា​ម្ចាស់​ហាង​​បាន​និយាយ​ថា៖ “ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​គ្រប់គ្នា​​ដែល​បាន​គាំទ្រ​ពួក​យើង​​តាម​សម្ដី​និង​ការ​លួងលោម​ផ្សេង​ៗ។ សារ​របស់​អ្នក​ទាំង​អស់​គ្នា​​​បាន​ជួយ​ពួក​យើង​ច្រើន​មែនទែន។ ពួក​យើង​បាន​​ធ្វើ​ការ​រៀបចំ​របស់របរ​ខ្លះ​នៅ​ក្នុង​ហាង និង​លាប​ពណ៌​ជញ្ជាំង​ឡើង​វិញ​ ដើម្បី​លុប​បំបាត់​សុបិន​​អាក្រក់​កន្លង​ទៅ”។

 

ហាង​កាហ្វេ A La Bonne Biere គឺ​ជា​គោលដៅ​មួយ​​ក្នុង​ចំណោម​កន្លែង​ផ្សេង​ទៀត​នៃ​កណ្ដាល​ទីក្រុង​ប៉ារីស​ដែល​ក្រុម ISIS បាន​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី ១៣ ខែ វិច្ឆិកា។

 

ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ

 

ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ

 

ហាង​កាហ្វេ​​រង​ការ​​វាយ​ប្រហារ​​នៅ​ប៉ារីស​ បើក​ដំណើរការ​ឡើងវិញហើយ

 

ចុចអាន ក្រុង​មូស្គូ​ព្រមាន​ថា ​ក្រុម​ភេរវករ ISIS ១០នាក់​​ លួច​​​ចូល​ទឹក​ដី​ថៃ​ហើយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail