ប្រធាន​អាជា្ញធរ​ជាតិ​ព្រះវិហារ​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​ស្តីពី​ការកំណត់​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ​

ឯកឧត្តម គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៍​ដូចជា​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​ចូលរួម​ថែរក្សារ និង អភិរក្ស​នៅ​ជុំវិញ​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ប្រសាសន៍​អំពាវនាវ​នេះ​បាន​ថ្លែង​ក្នុង​ពិធី​ដែល​ឯកឧត្តម​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៨១១/៧៥២ ចុះ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១១ ស្តីពី​ការកំណត់​តំបន់​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ ។

ពិធី​នេះ​បាន​ប្រ​ព្រិ​ទ្ធ​ទៅនា​ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ ៣ និង មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ ៣ ជា​មេបញ្ជាការ​សមរភូមិ​ទឹ​ស​ទី ១ ប្រាសាទព្រះវិហារ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ធឿន មេបញ្ជាការរង គណៈបញ្ជាការ នគ​បាល​ជាតិ ប្រចាំ​ទឹ​ស​ភូមិភាគ​ទី​៤ និង ទី​៥ ព្រមទាំង​មេបញ្ជាការ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេមរៈភូមិន្ទ នាយ និង ពលទាហាន​អាជ្ញាធរ​មូលដ្ឋាន​សរុប ១២៥ នាក់ ។​

ក្រោយពី​បាន​ស្តាប់​ពី​ការលើកឡើង​របស់លោក ហែម ស៊ី​ណាត ប្រធាន​នាយកដ្ឋាន នគរូបនីយកម្ម អភិវឌ្ឍន៍​តំបន់​ប្រាសាទព្រះវិហារ អំពី​ការបោះ​បង្គោលព្រំ​តំបន់​អភិរក្ស​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង ការរៀបចំ​អភិវឌ្ឍន៍​នូវ​ហេ​ដ្ឋា​រចនាសម្ព័ន​នានា​ជុំវិញ​តំបន់​ប្រាសាទព្រះវិហារ ។ ឯកឧត្តម គឹម សេ​តារា ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ មានប្រសាសន៍ថា សិក្ខាសាលា​ផ្សព្វផ្សាយ​នៅថ្ងៃនេះ គោលបំណង​សំខាន់​គឺ​រួមគ្នា​ជួយ​អនុវត្ត​នូវ​ព្រះរាជ​ក្រឹ​ត្រ ក្នុងការ​ការពារ និង អភិរក្ស​កេរដំណែល​វប្ប​ធ​ម៏ វត្ថុ​បុ​រា​ណ្យ ធនធានធម្មជាតិ នៅ​តំបន់​ប្រាសាទព្រះវិហារ​ដែល​ទទួល​ស្គាល់​ដោយ​គណៈកម្មការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ ៣ ជា​មេបញ្ជាការ​សមរភូមិ​ទឹ​ស​ទី​១ ប្រាសាទព្រះវិហារ តំណាង​ឲ្យ​នាយ និង ពលទាហាន មានប្រសាសន៍​ប្តេជ្ញា​ចូលរួម​អភិរក្ស​នៅ​តំបន់​ប្រាសាទព្រះវិហារ តាម​អនុក្រឹត្យ​លេខ នស​/​រកត​/០៨១១/៧៥២ ចុះ​ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១១ និង ប្តេជ្ញា​អនុវត្តតាម​គោល​ការ​សម្តេច​តេ​ជោ ព្រមទាំង​បទបញ្ជា​និង​ការណែនាំ​ពី​ឯកឧត្តម​បណ្ឌិត​សុភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ស្តីទី​គណៈរដ្ឋមន្ត្រី​ចូលរួម​ទប់ស្កាត់​នូវ​ការជួញដូរ​វត្ថុ​បុ​រា​ណ្យ និង ការ​រុករាន​ទ​ន្រៀ​ន​យក​ដី​នៅក្នុង​តំបន់​ការពារ​ប្រាសាទ​មក​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ៕ (​ប្រភពពី TV5)

Related