យក់ ឋិត​រដ្ឋា ទ្រាំលែងបាន​ ព្រោះ​ម្នាក់ៗ​តែងតែ​រិះគន់​នាង​ថា​…..​

​តាមរយៈ​សារ​ដែល​ទើប​បង្ហោះ​ថ្មីៗ​នេះ យក់ ឋិត​រដ្ឋា តារាចម្រៀង​បង្គោល​ធំ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស បានបង្ហាញ និង ត្អូញត្អែរ​ចំពោះ​មហាជន​ដែល​តែងតែ​ពោល​ពាក្យ​ថា​នាង​ធាត់ ដែល​ពាក្យសម្តី​នេះ​បានធ្វើឱ្យ​នាង​មាន​អារម្មណ៍​មិន​ពេញចិត្ត​ផងដែរ ។​

​ដែល​នៅក្នុង​សារ​នោះ តារាចម្រៀង​សំនៀង​ស្អក​រូបនេះ​បាន​រៀបរាប់ថា «​ហេតុ​អី​ក៏​នៅពេលដែល​ឃើញថា​ខ្ញុំ​អង្គុយ​រួម​តុ​ជាមួយ​មិត្តភក្តិ គ្រប់ពេល​អ្នក​ទាំងអស់​គ្នា​ចូលចិត្ត​ថា​ខ្ញុំ​ញ៉ាំ​ច្រើន មកពី​យើង​ធាត់​ពេក​បាន​គេ​ចូលចិត្ត​ថាឱ្យ​ចឹ​ង​គ្រប់ពេល តែបើ​និយាយ​ឱ្យ​ត្រង់​ទៅ​មិន​ថា​ពេលណាៗ​ទេ​មិត្តភក្តិ និង បងប្អូន​មានតែ​បង្ខំ​ឱ្យ​ញ៉ាំ​ខ្លាច​ខ្ញុំ​ដួល ព្រោះ​រាល់ពេល​ខ្ញុំ​មិនសូវ​ហូប​អី​ច្រើន​ទេ តែ​ពេល​ពួកគេ​ឃើញ​គឺ​ចាំតែ​បាញ់​គ្រប់​ពេលដែល​ខ្ញុំ​បង្ហោះ​រូបភាព​ម្តងៗ ។ អរគុណ​ការស្រឡាញ់ និង យកចិត្តទុកដាក់ តែ​ក៏​កុំ​ចូលចិត្ត​នាំគ្នា​វិនិច្ឆ័យ​មនុស្ស​តាមរយៈ​រូបភាព​ខ្លាំងពេក ត្រូវ​រៀន​យកចិត្ត​គេ​ដាក់ចិត្ត​ខ្លួនឯង​ខ្លះ​ផង ។ សុំទោស ខ្ញុំ​អត់​ចង់​និយាយ​ទេ តែ​ពេលខ្លះ​វា​សាំ​ដែរ​ព្រោះ​ដដែលៗ​ពេក !» ។​

​កន្លងមក​តារាចម្រៀង​មានកូន​សុទ្ធតែ​ប្រុស​រូបនេះ ក្រោយពី​សម្រាលកូន​ទី​ពីរ​រួច​ឃើញថា​នាង​បែក​សាច់​ទ្រលុកទ្រលន់​គួរឱ្យកត់សម្គាល់​ទៅហើយ ហើយ​រាល់​ពេលដែល​នាង​បង្ហោះ​រូបភាព​ទៀតសោត​ក៏​សុទ្ធសឹងតែ​រូបភាព​កំពុង​ទទួលទាន បើ​មិន​អីចឹង​ក៏​អង្គុយ​នៅ​តុ​អាហារ​ដែរ ដែល​រូបភាព​បែបនេះហើយ​ទើប​ធ្វើឱ្យ​មហាជន​ជាច្រើន​តែងតែ​ចូល Comment ថាឱ្យ​នាង​ជារឿយៗ​ថា​«​នាង​ញ៉ាំ​ច្រើន​» «​បង​មិន​ខ្លាច​ធាត់​ទេ​?» «​ថែ​រាង​ផង​បង​» ជាដើម ។

​សម្រាប់ យក់ ឋិត​រដ្ឋា ផ្ទាល់ ពាក្យ​ទាំងនេះ​វា​ហាក់ដូចជា​ចាក់​ដោត​ចិត្ត និង ធ្វើឱ្យ​នាង​មាន​អារម្មណ៍​មិនសូវ​ល្អ រហូតដល់​នាង​ប្រើពាក្យ​ថា «​និយាយ​ដដែលៗ សាំ​!» ទៀតផង ៕ សាកល


​   

ឈ្នះរង្វាន់ដំណើរកំសាន្តដ៏អស្ចារ្យទៅក្រេបទឹកឃ្មុំនៅប្រទេសសឹង្ហបុរី និងទទួលបានកាដូដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់នៅថ្ងៃមង្គលការអ្នក! ចង់មានឨកាសឈ្នះមែនទេ? ចុច Link ខាងក្រោមនេះដើម្បីអានព័ត៌មានលម្អិត៖ https://www.facebook.com/yeos.kh/app/208195102528120/

Posted by Yeo's Cambodia on Wednesday, December 2, 2015

Related