ចាន់ ស្រីនាថ យំ​អាណិត​ប្អូនស្រី​

កាលពី​ម្សិលមិញ​នេះ តារា​សម្តែង​កញ្ញា ចាន់ ស្រីនាថ បាន​ផុស​វីដេអូ​ឃ្លី​ប​មួយ​មាន​រយៈពេល​២​នា​តី​១៦​វិនាទី ដែល​បាន​ថត​នៅក្នុង​រថយន្ត ដោយ​នាង​បាន​យំ​រៀបរាប់​អាណិត​ប្អូនស្រី​បង្កើត​របស់​នាង​ឈ្មោះ Nana Chan ដែល​ត្រូវ​សង្សារ​ធ្វើបាប​ចិត្ត​។

ដោយ​នាង​បាន​និយាយ​លួងលោម​ប្អូនស្រី​កុំឱ្យ​គិត និង​ខ្វល់ចិត្ត​សម្រាប់​ប្រុស​ម្នាក់​នោះ ដែល​បានធ្វើ​បាបចិត្ត​ប្អូន ហើយ​ប្អូន​ត្រូវ​ចាំ​ថា មាន​បង មាន​ប៉ា មាន​ម៉ាក់ មាន​ប្អូនស្រី​ពៅ​ចាំ​ឱ្យ​កំលាំងចិត្ត ហើយ​អ្នក​ល្អ​ក៏​មិន​ខ្វះ​ដែរ ខ្លួន​យើង​ត្រូវ​ចេះ​ឱ្យ​តម្លៃ​លើ​ខ្លួន​យើង ទើប​គេ​ឱ្យ​តម្លៃ​តាម​ក្រោយ​។​ ប្រមាញ់តារា

​  

Related