ធ្លាយ​ដំណឹង Eli ក្រុម​ U-KISS រៀបការ​​​ និង​ជិត​ក្លាយ​ជា​ឪពុក​គេ​ទៀត​ផង

ធ្លាយ​ដំណឹង Eli ក្រុម​ U-KISS រៀបការ​​​ និង​ជិត​ក្លាយ​ជា​ឪពុក​គេ​ទៀត​ផង

កាល​ពី​ម្សិលមិញ Eli សមាជិក​ក្នុង​ក្រុម U-KISS បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​គ្រប់​គ្នា​ បន្ទាប់​ពី​ប្រកាស​លើ​បណ្ដាញ​ Instagram ថា លោក​បាន​រៀបការ​តាំង​ពី​ឆ្នាំ​មុន​ ហើយ​ឥលូវ​ប្រពន្ធ​របស់​លោក​កំពុង​មាន​ផ្ទៃពោះ ​៣ ​ខែ។

 

ធ្លាយ​ដំណឹង Eli ក្រុម​ U-KISS រៀបការ​​​ និង​ជិត​ក្លាយ​ជា​ឪពុក​គេ​ទៀត​ផង

 

Eli បាន​សរសេរ​បន្ថែម​ថា ពួក​គេ​បាន​ស្រលាញ់​គ្នា​អស់​រយៈពេល​៥​ឆ្នាំ​ហើយ និង​​បាន​រៀបការ​កាល​ពី​ឆ្នាំ​២០១៤។ តារា​វ័យ​២៤​ឆ្នាំ​​ក៏​បាន​សូម​ទោស​ទៅ​កាន់​អ្នក​គាំទ្រ​​ទាំង​អស់​ ដោយ​សារ​លោក​បាន​លាក់​ទុក​រហូត​មក។

 

បច្ចុប្បន្ន​ Eli កំពុង​​ថត​​ភាពយន្ត​​ភាគ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Only You” ជាមួយ​មិត្ត​រួម​ក្រុម Kevin។ កាល​ពី​សប្ដាហ៍​មុន​ សមាជិក​ម្នាក់​របស់​ក្រុម U-KISS គឺ​ Dongho ក៏​ទើប​តែ​ចូល​រោងការ​ផង​ដែរ៕

 

ធ្លាយ​ដំណឹង Eli ក្រុម​ U-KISS រៀបការ​​​ និង​ជិត​ក្លាយ​ជា​ឪពុក​គេ​ទៀត​ផង

 

ចុចអាន៖អតីត​សមាជិក UKISS Dong Ho ចូល​រោង​ការ​ហើយ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi