​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៥ម្សិលមិញ​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន​១២​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦​នាក់ (​ស្រី​ម្នាក់​) របួសធ្ងន់​១២​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៨​នាក់ (​ស្រី​ម្នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២០​នាក់ (​យប់​១៥​នាក់​)​។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច​១​គ្រឿង យាន​ផ្សេងៗ​៣​គ្រឿង និង​អ្នក​ថ្មើរជើង​២​នាក់ ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ មាន​គ្រោះថ្នាក់​រួមមាន​៖ ល្មើស​ល្បឿន​៨​លើក បត់​គ្រោះថ្នាក់​២​លើក និង​មិន​គោរព​សិទ្ធិ​២​លើក​។​

​ជាមួយគ្នានេះ​នគរបាល​ចរាចរណ៍​បាន​ផាកពិន័យ​សរុប​ចំនួន​១៥៩៩​គ្រឿង (​រថយន្ត​ធំ​៩៤២​គ្រឿង​) ស្មើនឹង​១៦០៤​ករណី ល្មើស​ក្រដាស​ស្នាម​មាន ៨៥៤​គ្រឿង ស្មើនឹង​៨៥៩​ករណី ចំពោះ​ករណី​ល្មើស​បច្ចេកទេស​៧៤៥​គ្រឿង ស្មើនឹង​៧៤៥​ករណី​។ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន​១១៩៤​គ្រឿង​៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​២០​នាក់​