សាលារាជធានី ប្រជុំរក ដំណោះស្រាយ ផលប៉ះពាល់ ពីគម្រោងស្ថាបនា ផ្លូវថ្មើរជើង

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ កាលពីម្សិលមិញបាន បើកកិច្ចប្រជុំជាមួយអាជ្ញាធរ ពាក់ព័ន្ធប្រជុំរក ដំណោះស្រាយ ផលប៉ះពាល់ពីគម្រោង ស្ថាបនាផ្លូវថ្មើរជើងនៅ រាជធានីភ្នំពេញ។

កិច្ចប្រជុំនោះដឹកនាំ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងនោះ កិច្ចប្រជុំជំរុញដោះស្រាយ ផលប៉ះពាល់ នានាដែល នៅសេសសល់នៃគម្រោង ស្ថាបនាផ្លូវថ្មើរជើង តាមច្រាំងទន្លេដោយតភ្ចាប់ ចាប់ពីបញ្ជរ ព័ត៌មានទេសចរណ៍ មុខព្រះបរមរាជវាំង រហូតដល់ស្ពានព្រះមុនីវង្ស។

គម្រោងនេះ លាតសន្ធឹងតាមដង មាត់ច្រាំងទន្លេចតុមុខ ដែលមានប្រវែងសរុប ៤,១៥០ម៉ែត្រ នឹងចែកជា ២ដំណាក់ កាលគឺ ៖

ដំណាក់កាលទី១: ពីបញ្ជរព័ត៌មានទេសចរណ៍ មុខព្រះបរមរាវាំង រហូតដល់ស្ពានភ្លោះកោះពេជ្រ ដែលមានប្រវែង សរុបប្រហែល ៩៥០ម៉ែត្រ និងទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១៥ម៉ែត្រ ។
ដំណាក់កាលទី២: ចាប់ពីស្ពានភ្លោះកោះពេជ្រ រហូតដល់ស្ពានព្រះមុនីវង្ស ដែលមានប្រវែង ៣,២០០ម៉ែត្រ ។
បច្ចុប្បន្នសាលារាជធានីភ្នំពេញ បាននឹងកំពុងជម្រុញឲ្យគម្រោង ដំណាក់កាលទី១នេះបានរួចរាល់មុខ ថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។ សាលារាជធានីរំពឹងថាគម្រោង ស្ថាបនាផ្លូវថ្មើរជើងថ្មីនេះ នឹងចូលរួមលើក សោភ័ណភាព រាជធានីបន្ថែមទៀត និងសម្រួលដល់ការដើរកំសាន្ដ ព្រមទាំងផ្ដល់ជាទីធ្លាហាត់ប្រាណសាធារណៈ ដល់ភ្ញៀវទេសចរណ៍នានា នៅតាមដងទន្លេចតុមុខ ៕