កម្លាំងនគរបាល ស្រុកកោះធំ ឃាត់ខ្លួនជន សង្ស័យ២នាក់ ចំណោម៥នាក់ ពីបទរក្សាទុកនិង ចែកចាយគ្រឿងញៀន

កណ្តាល ៖ កម្លាំងនគរបាល ស្រុកកោះធំ បានឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពីបទរក្សាទុកនិងចែកចាយ គ្រឿងញៀន កាលពីវេលាម៉ោង១១និង២០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។

មន្រ្តីនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនរួមមានឈ្មោះ១.ឈ្មោះ ឡុង រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន) ។ ២.ឈ្មោះ ង្វៀង យុំាងដាំង ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ វៀតណាម ទីលំនៅផ្ទះជួល ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ លក់ដូរ (ឃាត់ខ្លួន) ។ ៣.ឈ្មោះ អុល តាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។ ៤.ឈ្មោះ ណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ វៀតណាម ទីលំ នៅផ្ទះជួលភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ(គេចខ្លួន) ។ ៥.ឈ្មោះ វុធ សាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (គេចខ្លួន) ។

មន្រ្តីនគរបាលដដែលបានបន្តទៀតថា ក្រោយឃាត់ខ្លួនជនកម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាង-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារ ធាតុញៀន(ម៉ាទឹកកកIce) ០៤ កញ្ចប់តូច-ថ្នាំញៀនគ្រាប់ពណ៌ផ្កាឈូក(WY) ១២កញ្ចប់តូច -សម្ភារៈសំរាប់ធ្វើការវេចខ្ចប់ដើម្បីចែកចាយ និងប្រើប្រាស់មួយចំនួន ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំង នរគរបាលស្រុកកោះធំ ក្ដាប់បានព័ត៌មាន នៅចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មានករណីណាត់ជក់ និង ចែកចាយគ្រឿងញៀន កម្លាំងបានចុះទៅបង្ក្រាប នៅផ្ទះជួលរបស់ឈ្មោះ ណាម ឃាត់ខ្លួនបានជន សង្ស័យ ០២នាក់ និង០៣នាក់ រត់គេចខ្លួន ចាប់យកវត្ថុតាងបានដូចខាងលើ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ឡុង រដ្ឋា និងឈ្មោះ វៀង យុំាងដាំង ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកកោះធំ នាំខ្លួនមកកាន់អធិការនគរបាលស្រុកកោះធំ ដើម្បីធ្វើបន្តចាត់ការ តាមនីតិវិធី  ៕

កម្លាំងនគរបាល ស្រុកកោះធំ ឃាត់ខ្លួនជន សង្ស័យ២នាក់ ចំណោម៥នាក់ ពីបទរក្សាទុកនិង ចែកចាយគ្រឿងញៀន

កម្លាំងនគរបាល ស្រុកកោះធំ ឃាត់ខ្លួនជន សង្ស័យ២នាក់ ចំណោម៥នាក់ ពីបទរក្សាទុកនិង ចែកចាយគ្រឿងញៀន

កម្លាំងនគរបាល ស្រុកកោះធំ ឃាត់ខ្លួនជន សង្ស័យ២នាក់ ចំណោម៥នាក់ ពីបទរក្សាទុកនិង ចែកចាយគ្រឿងញៀន