បាខែម​កំពង់ចាម​ ២០១៥ នឹង​ចែករំលែក​ បទពិសោធន៍​ជុំវិញ​បច្ចេកវិទ្យា​ និង​អាជីវកម្ម​

កំពង់ចាម៖ បាខែមកំពង់ចាម២០១៥ ជាឈ្មោះក្នុងសិក្ខាសាលាមួយ ដែលបានរៀបចំធ្វើ ឡើងនាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម ក្រោមអធិបតីលោក មួន វាសនា ទីប្រឹក្សាសម្តេច ពញាចក្រីហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និង លោក ម៉ៅ ឌុង នាយកសាខា និងលោក បេ ចន្ត្រា ជាសហប្រធានគណៈកម្មការរៀបចំកម្មវិធីបាខែមកំពង់ចាម២០១៥ ក្នុងបំណងផ្តល់បទពិសោធន៍ និងចែករំលែកចំណេះដឹង ជុំវិញផ្នែកបច្ចេកវិទ្យា និងអាជីវកម្ម។

លោក មួន វាសនា ទីប្រឹក្សាសម្តេច ពញាចក្រីហេង សំរិន និងជាប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានមានប្រសាសន៍ថា ដើម្បីចូលរួម លើកកម្ពស់បច្ចេកវិទ្យា នៅក្នុងប្រទេសកម្ពុជា និងដើម្បីត្រៀមខ្លួនចូល សមាហរណកម្មអាស៊ាន នាចុងឆ្នាំ២០១៥នេះ ការរៀបចំសិក្ខាសាលានេះ ឡើង ក្នុងគោលបំណង ចែករំលែកចំណេះដឹងជុំវិញបច្ចេកវិទ្យា និងអាជីវកម្ម ដល់និស្សិត សាស្ត្រាចារ្យសាកលវិទ្យាល័យ  UME និងសាកលវិទ្យាល័យនានា រួមទាំងមន្ត្រីរាជការ បុគ្គលិកអង្គការ និងក្រុមហ៊ុនផ្សេងៗ ក្នុងខេត្តកំពង់ចាម ផងដែរ ដែលកម្មវិធីនេះ ធ្វើរយៈពេល២ថ្ងៃ និងផ្តោតទៅលើប្រធានបទធំៗចំនួន៤ រួមមាន បច្ចេកវិទ្យា អាជីពការងារ រចនាឆ្នៃប្រឌិត និងសហគ្រិនភាព ។

លោក មួន វាសនា មានប្រសាសន៍ទៀតថា បាខែមកំពង់ចាម២០១៥ បាននាំយកក្រុមអ្នកជំនាញបច្ចេកវិទ្យា អ្នកជំនាញឆ្នៃប្រឌិត សហគ្រិនវ័យក្មេង អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា និងអាជីវកម្ម ដើម្បីត្រៀមខ្លួន សម្រាប់សមាហរណកម្ម អាស៊ាននាពេលខាងមុខ នៅទីរួមខេត្តកំពង់ចាម៕