ចលនាយុវជនកម្ពុជា ក្រុម១៥៧ ផ្តល់អំណោយ មនុស្សធម៌ដល់ក្មេង កំព្រាពីរនាក់ នៅភូមិចុង កោះខាងកើត

កណ្តាល៖ ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកណ្តាល លោក ស្រី ចាន់ថន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បានចាត់ទំាងឲ្យ សមាជិករបស់ខ្លួន រួមសហការជាមួយ សមាជិកក្រុម១៥៧ ថ្នាក់កណ្តាលនាំយក អំណោយ មនុស្សធម៌ និងថវិកាមួយចំនួន របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក ម៉ឹង ពន្លក ផ្តល់ជូនក្មេង កំព្រាពីរនាក់បងប្អូន រស់នៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមសមាជិកក្រុម១៥៧ ដែលចុះទៅដល់មូលដ្ឋានក្មេងកំព្រា ទំាងពីរនាក់បងប្អូននេះបានឲ្យដឹងថា ក្រោយពី ទទួលបានព័ត៌មាន ជុំវិញនិងការខ្វះខាតរបស់ក្មេងកំព្រា ទំាងពីរនាក់នេះ លោក ស្រី ចាន់ថន បានចាត់តំាងឲ្យ សមាជិក សមាជិក ពំានាំអំណោយមនុស្សធម៌ និងថវិកាមួយចំនួនរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិក ចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលលោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ ផ្តល់ជូនក្មេងកំព្រា ពីរនាក់បងប្អូន ដើម្បីជួយដោះស្រាយជីវភាព បានមួយរយៈពេលខ្លះ។

ក្មេងកំព្រាពីរនាក់បងប្អូននេះ ម្នាក់ឈ្មោះ វាសនា ភេទប្រុស អាយុ៧ឆ្នាំ និងប្អូនស្រី ឈ្មោះ ស្រី មុំ អាយុ៥ឆ្នាំ សព្វថ្ងៃ រស់នៅជាមួយយាយតា ដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ដែលឳពុកស្លាប់ចោល ដោយសារជំងឹ ឯម្តាយចាកចោល បាត់ដោយគ្មានដំណឹង។

សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បានឲ្យដឹងទៀតថា អំណោយមនុស្សធម៌ ដែលផ្តល់ជូននោះរួមមាន អង្ករ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, អំបិល ១គីឡូក្រាម, ស្ករស១គីឡូក្រាម, ប៊ីចេង០.៥គីឡូក្រាម, ប្រេងឆា១លីត្រ, ត្រីខ១០កំប៉ុង, មី១កេស, សំភារៈសិក្ខា១០ឈុត, ទឹកដោះគោខាប់២៤កំប៉ុង និងថវិកា៨០ ម៉ឺនរៀល៕