នៅថ្ងៃ​ទី​៧ធ្នូ ព្រឹទ្ឋសភា​នឹង​បន្ត​ប្រជុំ​វិសាមញ្ញ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ការ​ គ្រប់គ្រង​ឆ្នាំ​ ២០១៦

ភ្នំពេញ៖ សេចក្តីស្នើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ ២០១៦ និងសេចក្តីព្រាងច្បាប់ស្តី ពីទូរគមនាគមន៍ ត្រូវបានសម័យប្រជុំលើទី៥ នីតិកាលទី៥ របស់រដ្ឋសភាកាលពី ថ្ងៃទី៣០វិច្ឆិកានោះ អនុម័តជាឯកច្ឆន្ទ ដោយសំឡេងគាំទ្រ ៦៦លើ៦៦រូប ដែលជាសំលេងមកពីបក្សកាន់អំណាចទាំងអស់ ដោយអវត្តន៍មានពី សមាជិសភាមកពីគណបក្សប្រឆាំង។

កាលពីរសៀលថ្ងៃទី៤ធ្នូ ឆ្នាំ២០១៥ ឯកឧត្តម នៃ ប៉េណា ប្រធានព្រឹទ្ធសភាស្តីទីបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។ ជាលទ្ឋផលសំរេចកំណត់យក ថ្ងៃទី៧ធ្នូឆ្នាំ២០១៥ បន្តប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ ចាប់ពីម៉ោង៨ព្រឹក ដើម្បីពិនិត្យពិភាក្សាអនុម័តលើរបៀបវារះចំនួន២រួមមាន

១ -ការពិនិត្យនិងសម្រេច លើសំណើរបស់គណៈកម្មកាទី២ ព្រឹទ្ធសភាសុំដាក់សេចក្តី ស្នើច្បាប់ស្តីពីហិរញ្ញវត្ ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៦ ទៅក្នុងរបៀបវារៈ ប្រជុំវិសាមញ្ញ ព្រឹទ្ធសភានីតិកាលទី៣។

២-ការពិនិត្យនិងសំរេច លើសំណើរបស់របស់ គណៈកម្មកាទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ទូរគមនាគមន៍ ក្នុងរបៀបវារៈប្រជុំ វិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣៕