មនុស្ស ៦នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះ ធុងហ្គាសរថយន្ត នៅឧត្តរមានជ័យ

ឧត្តរមានជ័យ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញ នៅចំណុចភូមិ ព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំប្រាសាទ មានករណី ផ្ទុះ ធុងហ្គាស រថយន្តម៉ាក camry ឆ្លាម ពណ៌ កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2B 6697 របស់ម្ចាស់ឈ្មោះ ដាំ សុផាត ភេទប្រុស រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង បណ្តាលឲ្យរងរបួសធ្ងន់ចំនួន ០៦នាក់ ស្រី ០៥នាក់។

យោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងហេតុការណ៍ ផ្ទុះធុងហ្គាសរថយន្តរួមមាន ទី១.ឈ្មោះ សំ អូន ភេទ. ស្រី អាយុ ៣២ ឆ្នាំ ប្រពន្ធម្ចាស់រថយន្ត របួស ធ្ងន់,  ទី២.ឈ្មោះ ថៃ មានហួរ ភេទ ស្រី អាយុ ០៧ ខែ ជាកូន របួសធ្ងន់, ទី៣. ឈ្មោះ ស្រី ដែត. ភេទ ស្រី អាយុ ០២ ឆ្នាំ ត្រូវជាកូន របួសធ្ងន់, ទី៤.ឈ្មោះ នូវ ជីសៀន ភេទប្រុស អាយុ ០៩ ឆ្នាំ ជាក្មួយ របួសធ្ងន់, ទី៥. នូវ សុវ៉ាន់ ស្រី អាយុ ០៦ ឆ្នាំ ជាក្មួយ របួសធ្ងន់, ទី៦. ឈ្មោះ. បោះ ធីតា ភេទ ស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិ ព្រះចំបក់ ឃុំអូរស្វាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបងប្អូន របួសធ្ងន់។

ជនរងគ្រោះបានប្រាប់ពី ហេតុការណ៍ផ្ទុះធុងហ្គាសរថយន្តថា គាត់ចេញដំណើរពីស្រុកអន្លង់វែងមានគ្នា ៦នាក់ ទៅលេងបងប្អូន លុះមកដល់មុខផ្ទះបងប្អូន (នៅចំណុចកើតហេតុ) ម្ចាស់រថយន្ត និងជាអ្នកបើកបានចុះពីរថយន្ត ឯប្អូនជាម្ចាស់ផ្ទះបានចេញមកទទួល ភ្លាមនោះរថយន្តក៏ផ្ទុះតែម្តង បណ្តាលឲ្យរបួសទាំងម្ចាស់ផ្ទះ ឯអ្នកបើកបរចេញផុតពីរថយន្ត មិនមានរងរបួសទេ។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង៕

មនុស្ស ៦នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះ ធុងហ្គាសរថយន្ត នៅឧត្តរមានជ័យ