៥ មករា ឆ្នាំ ២០១៦ ជាខួប៤០ នៃ​ថ្ងៃរៀបការ​ម្តង​១៣គូ​ របស់​នាយករដ្ឋមន្រ្តី​កម្ពុជា​

ភ្នំពេញ៖ តាមប្រព័ន្ឋសង្គមហ្វេសបុក សម្តេចតេជោ ហ៊ុនសែន នៅថ្ងៃនេះ បានសរសេរថា ថ្ងៃសំរាកចុងសប្តាហ៍នេះ ខ្ញុំវិលទៅរកបញ្ហាទាក់ទង និងក្រុមគ្រួសារ ជាបន្តទៀត។ សល់ពេល១ខែ ទៀតខួប៤០នៃថ្ងៃរៀបការ ម្តង១៣គូរ របស់ខ្ញុំនិងភរិយា នឹងមកដល់ (៥មករា១៩៧៦-៥មករា២០១៦) ខ្ញុំនឹងសរសេរលំអិតផ្សាយតាម Facebook នេះនូវរឿងរ៉ាវដែល បានកើតឡើង សំរាប់យុវជន យុវនារី២រូប ដែលប្រឹងត្រដររស់សំរាប់ ខ្លួនឯងផង និងរួមចំណែកដើម្បី ការរស់រានរបស់ប្រជាជន កម្ពុជាផង។

ខ្ញុំតែងតែគិតថាអ្វីដែលខ្ ញុំនិងភរិយាខ្ញុំបានឆ្លងកាត់ គឺពុំគួរឱយជឿថាខ្ញុំអាចមានជីវិត រហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាមពិសេស ក្នុងរបបប្រល័យ ពូជសាសន៌ដែលយើង ត្រូវតស៊ូផ្ដួលរំលំវាដោយយក ជីវិតធ្វើដើមទុនមិនមែន ជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពី រៀបការគ្មានទេដែលហៅថា សេចក្តីសុខ។ ស្លាប់កូនទី១និងបែកគ្នា ក្នុងពេលកូនទី២ នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនហៅខ្ញុំ ថាពូរយះពេល២ខែ សុទ្ធតែរឿងរ៉ាវមិនគ្រាន់តែ សំរាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ តែនេះជារឿងរ៉ាវ ដែលបានកើតឡើងសំរាប់ ប្រជាជនទូទាំងប្រទេស។

ទុក្ខស្រីប្តីព្រាត់បានផ្តល់ឱយខ្ញុំនិងភរិយាធ្លាក់ មកនូវទឹកភ្នែករាប់លានដំណក់ តែទឹកភ្នែកនេះក៏នាំ មកនូវការរស់រានមានជីវិត សំរាប់ប្រជាជននៅទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធវ័យក្មេង២នាក់ ពេលនេះយើងមានកូនចៅយ៉ាងច្រើន ដែលខ្ញុំសុំបង្ហាញនូវរូបថតអំពីកូនបង្កើត កូនប្រសារ និងចៅៗរបស់ខ្ញុំដែលមានភ្ជាប់ មកជាមួយនេះស្រាប់ ដែលក្នុងនោះក៏មានរូបថតខ្ ញុំនិងភរិយានៅក្នុងវ័យ ក្រោម២០ឆ្នាំ ដែលបងប្អូនមួយចំនួន មិនធ្លាប់បានឃើញ៕