អ្នកឈ្នះ​ក្នុង​ព្រឹត្តិការណ៍​GLF Tep Khunnah Memorial Cup

ភ្នំពេញ: ​ភ្នំពេញ​:​ព្រឹត្តិការណ៍​ទី ២​របស់​ITF ដែល​គេ​ប្រសិទ្ធិ​នាម​ថា GLF Tep Khunnah Memorial Cup ដែល​ចាប់​ ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី​៣០​វិច្ឆិកា​មក​នោះបាន​បញ្ចប់​នៅ​ថ្ងៃទី​៥​ធ្នូ​ហើយ ។​

​    ​លោក​ចម ប្រសិទ្ធ​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​បាន​ទៅ​ទស្សនា​ ការប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ ។ លើ​ វិញ្ញាសា​វាយ​គូ​ចំណាត់ថ្នាក់​លេខ ១ បាន​ទៅ​កីឡាករ​មកពី​កូ​រេ​ខាងត្បូង​ដែលមាន​ឈ្មោះ Nam Hyun-Woo ដែល​មាន​ចំណាត់ថ្នាក់​ពិភពលោក​២៨៣៧ ដែល​ចាប់​ដៃគូ​ជាមួយ​កីឡាករ​រួម​ជាតិ​របស់គេ​ឈ្មោះ​Seol Jae-Min ។​

     ​កីឡាករ​ទាំង ២ រូបនេះ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ឈ្នះ​កីឡាករ​Gabb Richard​មកពី​អាល្លឺម៉ង់​ដែលមាន​ចំណាត់ថ្នាក់​ពិភព លោក​១៤៦៦ ដែល​ចាប់​ដៃគូ​ជាមួយ​កីឡាករ​មកពី​ហូ​ល្លង់​ឈ្មោះ​Niesten Miliaan​ក្នុង ពិន្ទុ ៧ ទល់ ៥ និង ៧ ទល់ ៦ ។​

​    ​ចំពោះ​ការប្រកួត​វិញ្ញាសា​ឯកត្តជន​វិញ​នោះ​កីឡាករ​កូ​រេ​ខាងត្បូង​Kwon Soon Woo ដែលមាន​ចំណាត់ថ្នាក់​ពិភពលោក​១០៩២  ជួប​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មកពី​តៃប៉ិ​Huang Liang-Chi ដែលមាន​ចំណាត់ថ្នាក់​ពិភព​ លោក​៣៤២ ។​

​    ​ស្ថានភាព​នៃ​ការ​ប្រក​យ​ត​ផ្ដាច់ព្រ័ត្រ​នេះ​កីឡាករ​កូ​រេ​ដែលមាន​ ចំណាត់ថ្នាក់​ពិភពលោក​មិនសូវ​ល្អ​នោះបាន​មាន​ ពិន្ទុ​នាំមុខ​កីឡាករ​មកពី​តៃប៉ិ​ស្ទើរ​ពេញ​មួយ​ប្រកួត​តែម្ដង ។​

​     ​ចុងបញ្ចប់​នៃ​ការប្រកួត​កីឡាករ​កូ​រេ​Soon Woo Kwon ដែលមាន​អាយុ​១៨​ឆ្នាំ​បាន​យកឈ្នះ​កីឡាករ​តៃប៉ិ​ដែលមាន​អាយុ​២៣​ឆ្នាំ​២ សិត​ទល់ ០​ក្នុង​ពិន្ទុ ៦​ទល់ ៣ និង ៦ ទល់ ៣ ។​