អ្នកគ្រូ​ជនជាតិ​កូរ៉េ បង្រៀន​ឲ្យ​កូន​ខ្មែរ ដែល​ចង់ទៅ​បម្រើ​ការងារ​នៅ​កូរ៉េ ត្រូវ​ចេះ​ស្រលាញ់​ជាតិ​

ភ្នំពេញ: ​អ្នកគ្រូ​ជនជាតិ​កូរ៉េ បាន​បង្រៀន​កូន​ខ្មែរ ដែល​ចង់ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ ត្រូវ​ចេះ​ស្រលាញ់​ជាតិ​។ អ្នកគ្រូ​កូរ៉េ នៅ​មជ្ឈមណ្ឌល​ភាសា​កូរ៉េ បាន​បង្រៀន​ពលករ​ខ្មែរ ជា​ភាសា​ខ្មែរ ដោយ​អ្នកគ្រូ​នោះ ចេះ​សរសេរ និង​និយាយ​យ៉ាង​ស្ទាត់ជំនាញ​។​

​តាមរយៈ​ខ្លី​ប​វិ​ដេ​អូ ដែល​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៥​ធ្នូ​នេះ អ្នកគ្រូ​ជនជាតិ​កូរ៉េ បាន​លើក​ឧទាហរណ៍​មកពី​បញ្ជាក់​ពលករ​ខ្មែរ អំពី​ជនជាតិ​កូរ៉េ ដែល​បាន​តស៊ូ តាំងពី​ឆ្នាំ​១៩៥៣ ក្នុង​ការធ្វើការងារ ហើយ​សំខាន់​គឺ​ពួកគេ​ស្រលាញ់​ជាតិ ទើប​នាំ​ឲ្យ​កូរ៉េ​រីកចម្រើន​មកដល់​សព្វថ្ងៃ​។ គំរូ​របស់​ប្រជាជន​កូរ៉េ​នោះ ត្រូវបាន​អ្នកគ្រូ​ជនជាតិ​កូរ៉េ លើក​មក​ពន្យល់ ហើយ​ឲ្យ​ពលករ​ខ្មែរ ខិតខំ​រៀនសូត្រ និង​ធ្វើការ ដើម្បី​ឲ្យ​ជាតិខ្មែរ​រីក​ច្រើន​៕​

គ្រូសាសន៏កូរ៉េ បង្ហាត់ខ្មែរឲ្យចេះស្រឡាញ់ជាតិខ្លួន! ....................

Posted by Chham Chhany on Friday, December 4, 2015