ព្រះមហាក្សត្រ នឹង​យាង​និវត្តន៍​មកពី​បារាំង​វិញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៦​ធ្នូ​

ភ្នំពេញ: ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​មាតុភូមិនិវត្តន៍​មកពី​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​សាធារណរដ្ឋ​បារាំង នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥ ស្អែក​នេះ​។​
​    ​

​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ យាង​ចូលរួម​ប្រារព្ធ​ពិធី​បើក​សម័យប្រជុំ​សន្និសីទ លើក​ទី​២១ ស្តីពី ការប្រែប្រួល​អាកាសធាតុ នៅ​ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ១៥០ ប្រទេស ជុំវិញ​ពិភពលោក កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥៕​