អាជ្ញាកណ្តាល​ថៃ​ទទួល​ការពិន័យ ៦ ខែ បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​វាយប្រហារ​

អា​ជ្ងា​កណ្តាល​ថៃ​មួយរូប​ត្រូវ​ក្រុម​អ្នកគាំទ្រ​ដែល​ពោរពេញ​ដោយ​កំហឹង​វាយប្រហារ បន្ទាប់ពី​ក្រុម​របស់ខ្លួន ទទួល​បរាជ័យ។​ លោក Pichit Thongchanmoon ត្រូវបាន​អ្នកគាំទ្រ​ក្លឹប Satun វាយប្រហារ​លើ​ទីលាន បន្ទាប់ពី​ខ្លួន​មិនបាន បំពេញ​តួនាទី​ជា​អាជ្ញាកណ្តាល​ត្រឹមត្រូវ និង ធ្វើ​ឲ្យ​ក្លឹប Satun រង​បរាជ័យ ១-០ ក្រោម​ស្នាដៃ​ក្លឹប Khon Kaen United ដែល​ធ្វើ​ឲ្យ​ក្លឹប​កាន់តែ​ប្រឈមមុខ​នឹង​ការ​កាត់ចោល។

ដោយសារ​តែមាន​ចលាចល​ក្រោយ​ប្រកួត​ចប់ ក្លឹប​នេះ​ត្រូវបាន​គេ​ដាក់ពិន័យ​មិន​ឲ្យ​ប្រកួត ៣ ឆ្នាំ​ផងដែរ តែ​លោក Thongchanmoon ក៏ត្រូវ​គណៈកម្មការ អាជ្ញាកណ្តាល​សមាគម​ថៃ​ដាក់ពិន័យ ៦ ខែ​ដែរ ដោយសារតែ​បំពេញការងារ​មិនបាន​ល្អ។​

​ក្នុងការ​ប្រកួត​រវាង​ក្លឹប​ទាំងពីរ ក្លឹប Satun គប្បី​តែ​ទទួលបាន​បាល់​ប៉េ​ណាំង​ទី តែដោយសារ​អាជ្ញាកណ្តាល​ធ្វើ​ការងារ​មិនបាន​ល្អ ទើប​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ក្លឹប​មានការ​ខឹងសម្បា​យ៉ាងខ្លាំង រហូត​រត់​ចូល​ទីលាន​វាយប្រហារ​តែម្តង៕ ​ថា​វរិ​ទ្ធ​
​   


 

Related