ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន

រាជធានីភ្នំពេញ ៖ គូសង្សារ​​ជា​ជន​សង្ស័យ​​ ដែលរៀបចំគម្រោងសម្លាប់​​បុរស​ម្នាក់ (សង្សារទី២) ដើម្បីប្លន់ម៉ូតូ​​នៅ​ចំណុច​ដី​ឡូត៍​​ មួយ​កន្លែង​ទល់មុខ​ហាង​លក់​ នំប៉័ងភ្នំពេញ​ ត្រូវ​កម្លាំង​នគរបាលជ្រោយ ចង្វារ​​​ធ្វើការបង្ហាញ​មុខនៅ​​អធិការដ្ឋាន​​ ខណ្ឌ​​ជ្រោយចង្វា​ កាលពី​​វេលាព្រឹកថ្ងៃទី​០៥ ធ្នូ ២០១៥ នេះ​ ។

ការបង្ហាញ​មុខជន​សង្ស័យ​ទាំង២នាក់​នេះ ​​ត្រូវ​ស្ត្រី​ដៃដល់ឈ្មោះ​អូច ស្រី​រ័​ត្ន បាន​ឱ្យ​សមត្ថកិច្ច​​ ដឹងបន្ថែមថា រូប​ខ្លួន​នឹ​ង​ត្រូវ​រៀបការ​ ជាមួយ​​បុរស​ជន​ជាតិ​ចិន​ម្នាក់ ទៀត​នៅ​ថ្ងៃទី​២០ ធ្នូ ២០១៥ ខាងមុខនេះ នៅ​ស្រុក កំណើត​របស់ខ្លួន​ក្នុងភូមិ​ប្រាស ឃុំតានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

​ជនសង្ស័យ​ប្រុស​-ស្ត្រីជា​សង្សារ​និង​គ្នា​នេះមាន​ឈ្មោះ​គឿ​ន គី​ម (ហៅកុក) ​ភេទ​ប្រុស​ អាយុ​​២២​ឆ្នាំ ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​សន្តិសុខ​ ISA មាន​ទីលំនៅ​ក្នុង​ភូមិ​សា​ម្កាក់ ឃុំ​អូរ​​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ និងស្ត្រី​​ឈ្មោះអួ​ច ស្រី​រ័​ត្ន​ អាយុ​១៩ឆ្នាំ ជាស្ត្រី​មេ​ម៉ាយ​កូន​១ ​បម្រើ​ការ​នៅ​ភោជ​នីយដ្ឋាន​​មនោរម្យ ​មាន​ទីលំនៅ​ផ្ទះ​​ជួល​លេខ​១៣​ លើផ្លូវលំក្នុងភូមិត្នោតជ្រំ សង្កាត់​បឹងទំពុក ខណ្ឌ​មានជ័យ ។ ចំណែក​ជន​រង​គ្រោះ​​ដែលស្លាប់​ឈ្មោះ​យ៉ុន តុលា ហៅយូ អាយុ​២២​ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្ទឹង​មានជ័យ ​ជិះម៉ូតូ​ម៉ាក​ហុងដា ឌ្រី​មសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខព្រៃវែង 1G-4092 ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួកគេ​ជា​សង្សារ​និង​គ្នា ហើយ​នារី​ ជា​គូស្នេហ៍​បាន​ទាក់ទង​ ស្នេហា​ជាមួយ​ជន​រង​គ្រោះ​ (យ៉ុន តុលា) ដើម្បី​នាំ​មក​ ប្លន់​យក​ទ្រព្យសម្បត្តិ ។ មុន​ពេល​កើតហេតុ នៅថ្ងៃទី០៣ ធ្នូ ​នារី​សង្ស័យ​ បាន​រៀប​គម្រោង​ជាមួយ​ជន​សង្ស័យ ដោយ​អន្ទង​ជន​ រង​គ្រោះទៅច្រៀងខារ៉ាអូខេ ជាមួយគ្នា​ ​ក្រោយមក​​​ក៏ទៅ​​ រួមរ័ក​​គ្នា​​ក្នុង​ដី​ឡូត៍​កន្លែង​កើត​ហេតុ​ ដើម្បី​ប្លន់​យក​ទ្រព្យ​សម្បត្តិ ។ ខណៈ​ពេល​​ កំពុង​រួម​រ័ក្ស​គ្នា ជនសង្ស័យ​ បាន​ប្រើ​ដំបង​វាយ​ក្បាល​ ពីក្រោយ​បណ្ដាល​ឱ្យ​​ជន​រង​គ្រោះ​​ស្លាប់​ ​ដោយ​ភ័យ​ពេក ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំង​២​នាក់​ក៏​ នាំ​គ្នា​រត់​ចេញ​មក​ក្រៅ​វិញ ​ដើម្បី​គេចខ្លួន​ក៏​ជួប​ ជាមួយ​សមត្ថកិច្ច​ល្បាត ហៅ​​សួរ​នាំ ទើប​បែកធ្លាយ​នេះតែម្តង​ ។ ។

ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិនស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន

ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន
ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន
ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន
ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន
ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន
ស្ត្រី​​​ប្រើ​អន្ទាក់ស្នេហ៍​សម្លាប់​សង្សារ​ថ្មី​ប្លន់​ ម៉ូតូ ធ្លាយ​រឿង​​​ជិតរៀបការ​ជាមួយ​​ ជនជាតិចិន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត