លោក ហ៊ុន សែន សុំទោស​ដែល​ឡើងផ្ទះ​អ្នកភូមិ​អត់​ដោះ​ស្បែកជើង​

​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​សារ​សុំ​អភ័យទោស​ដែល​លោក​មិនបាន​ដោះ​ស្បែកជើង ពេល​ឡើងលើ​ផ្ទះ​របស់​អ្នក​ប្រជាពលរដ្ឋ នៅក្នុង​ខេត្តកំពង់ចាម​។ លោក​បាន​បញ្ជាក់ថា ដែល​មិនបាន​ដោះ​ស្បែកជើង គឺ​ដោយសារ​ភ្នែក​របស់លោក​ងងឹត និង​គិត​ស្មានថា​ជា​បេតុង​។

​លោកនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅក្នុង​ប្រអប់​Comment ខាងក្រោម​វីដេអូ​ជាង​២​នាទី ដែល​បង្ហាញ​ពី​សកម្មភាព​របស់លោក​នៅលើផ្ទះ​ប្រជាពលរដ្ឋ​ថា​៖«​ទោះយ៉ាងណា ខ្ញុំ​សុំទោស​ចំពោះ​កំហុស​ដោយ​អ​ចេតនា​នេះ ដែល​មិនបាន​ដោះ​ស្បែក​ជើងពេល​ឡើងផ្ទះ​ប្រជាជន ដែល​នោះ​សម្រាប់​ខ្ញុំ​ងងឹត​ផង និង​គិតថា​ជា​បេតុង​ផង​។ ពេល​ដឹងថា​ជា​រនាប​ខ្ញុំ​ដោះ​ស្បែកជើង ហើយ​អង្គុយលេង​ជាមួយ​ម្ចាស់ផ្ទះ និង​មក​ពាក់​ស្បែកជើង​វិញ​នៅ​កាំ​ទី​២​រាប់​ពី​ខាងលើ​»​។

​លោក ហ៊ុន សែន បាន​ទៅដល់​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​២​ខែធ្នូ កន្លងទៅ​ដើម្បី​សម្ពោធ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​» ដែល​ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​