ក្រសួងពាណិជ្ជកម្ម នឹង​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ ការចុះបញ្ជី​ពាណិជ្ជកម្ម តាម​ប្រព័ន្ឋ អនឡាញ​

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹង ពីក្រសួងពាណិជ្ជកម្ម  នៅព្រឹកម៉ោង៨កន្លះ ថ្ងៃទី៧ធ្នូសប្តាហ៍ក្រោយ ក្រសួងនឹងធ្វើសន្និសិទសារព័ត៌មាន ស្តីពីការសម្ពោធដាក់ អោយប្រើប្រាស់ លើការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ឋអនឡាញ់សម្រាប់ប្រជាជាតិកម្ពុជា។ ពិធីនេះ ធ្វើឡើងនៅទីតាំងក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តមស៊ុន ចាន់ថុល។

ការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ឋអនឡាញ់ ត្រូវបានក្រសួងអះអាងថាមានអត្ថប្រយោជន៍ដូចជាៈ

១ កាត់បន្ថយការចំណាយពេលវេលា ក្នុងការចុះបញ្ជីក្រុមហ៊ុនពី៤ ទៅ៦ថ្ងៃមកនៅត្រឹមតែរយៈពេល១ម៉ោង។

២ ផ្លាស់ប្តូរការចុះបញ្ជីពីការប្រើប្រាស់ក្រដាសស្នាម ទៅជាការចុះបញ្ជីតាមប្រព័ន្ឋស្វ័យប្រវត្ថិកម្មទាំងស្រុង។

៣ កាត់បន្ថយការជួបមុខដោយផ្ទាល់ រវាងមន្រ្តីក្រសួង និងអ្នកដាក់ពាក្យសុំចុះបញ្ជីពាណិជ្ជកម្ម។

៤ អនុញ្ញាត្តិអោយអ្នកដាក់ពាក្យស្នើរសុំចុះបញ្ជីពាណិជ្ជកម្ម  ធ្វើការចុះឈ្មោះក្រុមហ៊ុន ពីទីកន្លែងណាមួយ ក៏បាននៅក្នុងប្រទេស ក៏ដូចជានៅក្នុងពិភពលោកទាំងមូល ដោយមិនចាំបាច់មកកាន់ក្រសួងពាណិជ្ជកម្ម។

៥ អនុញ្ញាអោយមានការបង់ប្រាក់សេវា នៃការដាក់ពាក្យស្នើរសុំចុះបញ្ជីតាមប្រព័ន្ឋអេឡិចត្រូនិច។

៦ អនុញ្ញាអោយអ្នកដាក់ពាក្យស្នើរសុំចុះបញ្ជីអាចបោះពុម្ភវិញ្ញាបនបត្រក្រុមហ៊ុនដោយខ្លួនឯងបាន។

៧ ធ្វើសមកាលកម្ម ឬការបញ្ជូលមួលដ្ឋានទិន្នន័យជាមួយក្រសួង និងទីភ្នាក់ងារដ្ឋាភិបាលពាក់ព័ន្ឋដទៃទៀត។

៨ សម្រួលដល់ការស្រាវជ្រាវ  ព័ត៌មានសាធារណៈរបស់ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច។

ក្រសួងពាណិជ្ជកម្ម បានស្នើរអោយក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច មកចុះឈ្មោះក្រុមហ៊ុនឡើងវិញ ដោយប្រើប្រាស់ប្រព័ន្ឋអនឡាញ់ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១ មិនាឆ្នាំ២០១៦៕

ក្រសួងពាណិជ្ជកម្ម នឹង​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ ការចុះបញ្ជី​ពាណិជ្ជកម្ម តាម​ប្រព័ន្ឋ អនឡាញ​