សម្តេច​ហ៊ុនសែន រម្លឹក​ពី​អនុស្សាវរីយ៍​ចំណងអាពាហ៍ពិពាហ៍​រប​ស់ស​ម្តេច ក្នុងសម័យ​ខ្មែរក្រហម

ភ្នំពេញ: នៅ​ថ្ងៃ​សៅរ៍ ទី​៥​ធ្នូ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​រម្លឹក​ពី​អនុស្សាវរីយ៍​នៃ​ចំណងអាពាហ៍ពិពាហ៍រ​បស់​សម្តេច ដែល​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ នឹងមាន​រយៈកាល ៤០ ឆ្នាំ​គត់​។ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា រឿងរ៉ាវ ដែល​បាន​កើតឡើង​សំរាប់​យុវជន យុវនារី ២​រូប ( សម្តេច ហ៊ុនសែន និង​សម្តេច​ភរិយា ប៊ុនរ៉ានី ) ដែល​ប្រឹង​ត្រដររស់​សំរាប់​ខ្លួនឯង​ផង និង​រួមចំណែក ដើម្បី​ការរស់រាន​របស់​ប្រជាជន​កម្ពុជា​ផង​។​

​ដោយមាន​រូបថត​កាលពី​សម្តេច និង​ភរិយា នៅ​ក្មេង ព្រមទាំង​រូបថត​ជួបជុំ​ក្រុមគ្រួសារ​និងក្រុមគ្រួសាររបស់​កូនៗ ទាំង ៥ នាក់របស់​​សម្តេច​ផង​នោះ សម្តេច​តេ​ជោ ហ៊ុន​សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា "​ថ្ងៃ​សំរាក​ចុង​សប្តាហ៍​នេះ ខ្ញុំ​វិល​ទៅរក​បញ្ហា​ទាក់ទង​នឹង​ក្រុមគ្រួសារ​ជា​បន្តទៀត​។ សល់​ពេល ១​ខែ​ទៀត​ខួប ៤០ នៃ​ថ្ងៃ​រៀបការ​ម្តង ១៣​គូ​របស់ខ្ញុំ និង​ភរិយា​នឹង​មកដល់ (៥​មករា​១៩៧៦-៥​មករា​២០១៦) ខ្ញុំ​នឹង​សរសេរ​លំអិត​ផ្សាយ​តាម Facebook នេះ​នូវ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​សំរាប់​យុវជន យុវនារី​២​រូប ដែល​ប្រឹង​ត្រដររស់​សំរាប់​ខ្លួនឯង​ផង និង​រួមចំណែក​ដើម្បី​ការរស់រាន​របស់​ប្រជាជន​កម្ពុជា​ផង​"​។​

​សម្តេច​តេ​ជោ ហ៊ុនសែន លើកឡើងថា "​ខ្ញុំ​តែងតែ​គិតថា អ្វីដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ បាន​ឆ្លងកាត់ គឺ​ពុំ​គួរឱយ​ជឿថា ខ្ញុំ​អាចមាន​ជីវិត រហូតមកដល់​សព្វថ្ងៃ​នេះឡើយ​។ ជីវិត​យុទ្ធជន​ក្នុង​ភ្លើងសង្គ្រាម ពិសេស​ក្នុង​របប​ប្រល័យពូជសាសន៍ ដែល​យើង​ត្រូវ​តស៊ូ​ផ្ដួលរំលំ​វា​ដោយ​យក​ជីវិត​ធ្វើ​ដើមទុន​មិនមែនជា​រឿង​សាមញ្ញ​នោះឡើយ​។ ជីវិត​ប្តី​ប្រពន្ធ បន្ទាប់ពី​រៀបការ គ្មានទេ​ដែល​ហៅថា សេចក្តីសុខ​។ ស្លាប់​កូន​ទី​១ និង​បែក​គ្នា ក្នុងពេល​កូន​ទី​២ នៅក្នុង​ផ្ទៃ​ម្តាយ ៥​ខែ រហូត​ជួបគ្នា​ជាថ្មី ដែល​កូន​ហៅ​ខ្ញុំ​ថា ពូ រយៈពេល ២​ខែ សុទ្ធតែ​រឿងរ៉ាវ​មិន​គ្រាន់តែ​សំរាប់​ខ្ញុំ និង​ភរិយា​ប៉ុណ្ណោះ​ទេ តែ​នេះ​ជា​រឿងរ៉ាវ ដែល​បាន​កើតឡើង សំរាប់​ប្រជាជន​ទូទាំងប្រទេស​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ទុក្ខ​ស្រី​ប្តី​ព្រាត់ បាន​ផ្តល់ឱយ​ខ្ញុំ និង​ភរិយា ធ្លាក់​មក​នូវ​ទឹកភ្នែក​រាប់លាន​ដំណក់ តែ​ទឹកភ្នែក​នេះ ក៏​នាំមក​នូវ​ការរស់រានមានជីវិត សំរាប់​ប្រជាជន​នៅ​ទូទាំងប្រទេស រាប់ទាំង​ក្រុមគ្រួសារ​ខ្ញុំ​ដែរ​។ ចាប់ផ្តើម​ពី​ប្តី​ប្រពន្ធ​វ័យក្មេង ២​នាក់ ពេលនេះ យើង​មាន​កូនចៅ​យ៉ាងច្រើន ដែល​ខ្ញុំ​សុំ​បង្ហាញ​នូវ​រូបថត​អំពី​កូនបង្កើត កូនប្រសារ និង​ចៅៗ​របស់ខ្ញុំ ដែលមាន​ភ្ជាប់​មកជា​មួយ​នេះ​ស្រាប់ ដែល​ក្នុងនោះ ក៏មាន​រូបថត​ខ្ញុំ និង​ភរិយា​នៅក្នុង​វ័យ​ក្រោម ២០​ឆ្នាំ ដែល​បងប្អូន​មួយចំនួន មិន​ធ្លាប់​បានឃើញ​"៕​

ក្រុមគ្រួសារសម្តេចហ៊ុនសែន ( រូបភាពពីហ្វេសប៊ុកសម្តេចហ៊ុនសែន )