សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ពិធី​អបអរសាទរ ទិវា​សិទ្ធិមនុស្ស ថ្ងៃ​១០​ធ្នូ ក្រោម​ប្រធានបទ “​ខ្មែរ​ ​កម្ពុជា​ក្រោម ត្រូវ​ទទួលបាន​អត្ត​ ​សញ្ញាណ​ស្របច្បាប់ និង​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ​”

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៦ ខែធ្នូ ស្អែក​នេះ អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី​អបអរសាទរ ខួប​ទី​៦៧ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ ១៩៤៨- ១០ ធ្នូ ២០១៥ ក្រោម​ប្រធានបទ "​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​ទទួលបាន​អត្ត​​សញ្ញាណ​ស្របច្បាប់ និង​សិទ្ធិ​លំនៅដ្ឋាន​សមរម្យ​"​។

​ពិធី​ជួប​ជុំនោះ នឹងធ្វើ​ឡើង នៅ​ទីស្នាក់ការ​សមាគម ស្ថិតនៅ​សហគមន៍​បូរី​ព្រៃនគរ ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្ន​ម​ពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​
 
​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​នេះ នឹងមាន​ការចូលរួម​ពី​តំណាង​សហគមន៍ នៅតាម​បណ្តា​ខេត្ត​នានា ដែលជា​ជនរងគ្រោះ​ករណី​ដីធ្លី  និង​ព្រះសង្ឃ​ជាង ២០០ អង្គ និង​នាក់​៕​