ជំងឺ​ស​សៃ​ប្រសាទ​រើ ដុត​ខោអាវ​ក្នុងផ្ទះ បណ្តាល​ឲ្យ​ឆេះ​ផ្អើល​អ្នកភូមិ​ត្នោតជ្រុំ​

ភ្នំពេញ: មាន​អគ្គិភ័យ​មួយ​បាន​កើតឡើង កាលពី​ម៉ោង​ប្រមាណ​១១ ថ្ងៃត្រង់ ទី​៥ ខែធ្នូ ឆ្នាំ​២០១៥នេះ ដោយសារ បុរស​ម្នាក់​មាន​ជំងឺ ស​សៃ​ប្រសាទ ដុត​ខោអាវ​ក្នុងផ្ទះ បណ្តាលឲ្យ​ឆេះ  បន្ទប់​ឡៅតឿ  ក្បែរ​ស្ថានីយ៍​វិទ្យុ​សំបុក​ឃ្មុំ ក្នុងភូមិ​ត្នោតជ្រុំ ខណ្ឌមានជ័យ និង​របួស​ខ្លួនឯង ។​

​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​ឆេះ​បាន​បន្តិច​ក៏​រលត់ទៅវិញដោយសារ​អ្នកជិតខាង និង កម្លាំង​ពន្លត់​អគ្គិភ័យ ជួយ​អន្តរាគមន៍​។​

 មូលហេតុ​បណ្តាលមកពី​បុរស​ម្នាក់ ក្នុង​សមាជិកគ្រួសារ ដែលមាន ជំងឺ​ស​សៃ​ប្រសាទដុត​ខោអាវ​ក្នុង​បន្ទប់​ឡៅតឿ បណ្តាល​ឲ្យ​ឆាបឆេះ​ពេញ​ក្នុងផ្ទះ​និង​​របួស​ខ្លួនឯង​ផង​។ ភ្លាមៗ ពេល​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង បាន​ទៅ​អន្តរាគមន៍ប៉ុន្តែ​ប្រើប្រាស់​តែ​ពីរ​គ្រឿង​ប៉ុណ្ណោះ ក្នុងការ​ពន្លត់​អគ្គិ​​ភ័យ​នេះ​៕