លោក ​ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​ក្រុម Cambodian All Stars ​យក​ទាំង​បរទេស​យក​ទាំង​ខ្មែរ

លោក ​ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​ក្រុម Cambodian All Stars ​យក​ទាំង​បរទេស​យក​ទាំង​ខ្មែរ

មាន​ការ​យល់​ខុស​មួយ​ចំនួន​ចំពោះ​ក្រុម Cambodian All Stars ​ដែល​លោក ​ប្រាក់ សុវណ្ណារ៉ា ​នឹង​ដឹក​នាំ​ប្រកួត​ជាមួយ​ក្រុម​មក​ពី​ប្រទេស​ថៃ​២​ក្រុម​នៅ​ខែ​មករា​ខាង​មុខ​នេះ ថា​គឺ​សុទ្ធ​តែ​ជ្រើសរើស​យក​កីឡាករ​មាន​សញ្ជាតិ​ខ្មែរ​ទាំង​អស់​ដែល​លេង​នៅ​លីក​កំពូល​កម្ពុជា។

 

លោក ​ប្រាក់ សុវណ្ណារ៉ា ​បក​ស្រាយ​ក្រុម Cambodian All Stars ​យក​ទាំង​បរទេស​យក​ទាំង​ខ្មែរ​លោក ​ប្រាក់ សុវណ្ណារ៉ា

 

តែ​តាម​ពិត​ទៅ គ្រូ​បង្វឹក​ខាង​លើ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ មិន​មែន​យក​តែ​កីឡាករ​ខ្មែរ​សុទ្ធ​នោះ​ទេ ពោល​គឺ​កីឡាករ​បរទេស​ក៏​លោក​ជ្រើសរើស​ឱ្យ​ចូល​លេង​ក្នុង​ក្រុម Cambodian All Stars ​ផង​ដែរ។ ចំពោះ​ការ​ជ្រើសរើស​នេះ គឺ​លោក​មើល​ទៅ​លើ​កីឡាករ​គ្រប់​ក្រុម​ទាំង​អស់​មិន​ថា​ខ្មែរ​ឬ​បរទេស​នោះ​ទេ ឱ្យ​តែ​មាន​សមត្ថភាព​លោក​នឹង​ជ្រើសរើស​យក​មក​ដើម្បី​ហ្វឹកហាត់​ជុំ​គ្នា​ត្រៀម​ទទួល​ក្រុម​ថៃ​នៅ​ខែ​មករា​ខាង​មុខ​នេះ។

 

កាល​ពី​ម្សិលមិញ​នេះ សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា​លោក ប្រាក់ សុណ្ណារ៉ា ជា​គ្រូ​បង្វឹក​ក្រុម​ Cambodian All Stars ​ដែល​នឹងត្រូវ​ជ្រើសរើស​សមាជិក​ក្រុម​ដោយ​ខ្លួន​ឯង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ ក្រុម​  SCG Muangthong United ​នៅ​ថ្ងៃ​ទី​​១៦ ខែ​មករា ឆ្នាំ​២០១៦ ​និង​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ប្រកួត​ជា​មួយ​ក្រុម Buriram United នៅ​ពហុកីឡដ្ឋានជាតិ៕

 

​អត្ថបទ៖ មុន្នី រម្យ