ក្រុម​សេព​ថ្នាំ​ញៀន​មួយ​សំបុក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បង្ហាញ​មុខជា​សាធារណៈ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រុម​សេព​គ្រឿងញៀន​មួយ​សំបុក​សរុបចំនួន០៩​នាក់​ ត្រូវ​​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​ធ្វើការ​បង្ហាញ​មុខ ​​កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី០៥ ​ធ្នូ ២០១៥ ​។

ក្រុម​ជន​សង្ស័យទាំងនោះ ត្រូវឃាត់​ខ្លួន​​ខណៈ​កំពុង​​ជុំ​គ្នា​សេព​គ្រឿងញៀន​លើ​ដី​ទំនេរ​​មួយ​កន្លែង​ កាលពី​វេលា​​ម៉ោង​០១​រំលងអ​ធ្រា​ត្រ​ថ្ងៃ​ទី​០៤ ធ្នូ ​ស្ថិតនៅ​​ចំណុច​​ក្បែរហាង​ផឹកស៊ី​ (​ស្តង់​តា​ងួ​ន ) ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ ​សង្កាត់​ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ជនស​ង្ស័យ​ទាំង​០៩​នាក់ ​មាន​ប្រុស​៨ និង​ស្រី១ ក្នុង​នោះ​៤នាក់​ ជា​បុ​គ្គ​លិក​កាស៊ីណូ​​នៅ​ប៉ោយ​ប៉ែ​ត ​ផ្នែក​អន​ឡាញ ​និង​ឌៀល​ល័​រ​ (​ចែក​បៀ​)​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព